ក្បួនរកលុយ​ ៦យ៉ាង ធានា​បាន​ថា​ «រក​បាន​ពេលណា សល់​ពេល​ហ្នឹង»​



ពេញមួយជីវិតមនុស្ស គ្មាននរណាម្នាក់ចង់រស់នៅដោយគ្មាន "លុយ" ឡើយ​។ នេះ​ជា​បំណង​របស់​មនុស្ស​ភាគ​ច្រើន​បំផុត កំពុង​ពុះពារ​រាល់​ថ្ងៃ​ដើម្បី​វា។ ​​ជាទូទៅមនុស្សក្នុងសង្គមជាច្រើន ខិតខំយ៉ាងសស្រាកសស្រាំ​ ​មិន​ថា​បំពេញ​ការងារ​ឱ្យ​គេ ​ឬ​​បំពេញ​ការងារ​អាជីវកម្ម​ផ្ទាល់​ខ្លួន​ ក៏​ព្រោះ​តែ​ លុយ តែ​មាន​មនុស្ស​ជា​ច្រើន​ ពេល​រក​ចំណូល​បានច្រើនគួរសមហើយ ​នៅតែមិនសល់។ តើ​គួរធ្វើយ៉ាងណាទៅ?​ តើ​ត្រូវចំណាយដោយរបៀបណា? ដូច្នេះ ចូរអនុវត្ត​ន៍នូវគោលការណ៍ទាំង ៦ ខាងក្រោម​នេះ​ នោះ​​អ្នក​នឹងដឹងថាតទៅមុខទៀត អ្នកចាយលុយសល់ ឬ មិនសល់៖

១. ចង់សល់លុយច្រើន លុះត្រាតែមានចំណេះដឹងផ្នែកហរិញ្ញវត្ថុ និង ដឹងច្បាស់របៀបនៃការចាយលុយឲ្យត្រូវគោលដៅ ព្រមទាំងមានប្រសិទ្ធភាព និងលទ្ធផលល្អ ២. ប្រាក់នោះនឹងកើនឡើងនៅថ្ងៃអនាគត ប្រសិនបើយើងដក​តិច​បំផុត​ចំនួន ១០% ដើម្បីសន្សំទុក​​ប្រើ​រាល់​​ពេល​បង្កើត​ចំណូល​ម្ដងៗ ៣. លុយនឹងអាចបង្កើតកូនចៅ​ឲ្យម្ចាស់វា ចំពោះម្ចាស់ណាដែល​​ឆ្លាតវៃ​​ យកលុយទៅបង្កើតអ្វីផេ្សងទៀតដែលមានប្រយោជន៍ (វិនិយោគ)

៤. ត្រូវតែសន្សំទុក ១% ជាប្រចាំមុនពេលចំណាយទៅលើរបស់ណាមួយ មិនត្រូវចាយអស់ឬចាយហើយសល់ទើបសន្សំទុកនោះទេ​

៥. បើអ្នកប្រុងប្រយ័ត្នក្នុងការចាយវាយនោះ លុយនឹងរស់នៅជាមួយអ្នករហូត ហើយគួរតែពិភាក្សាជាមួយអ្នកជំនាញ មុខពេលយកវាទៅបង្កើតមុខជំនួញ រកស៊ី ឬវិនិយោគ​ក្នុង​ទ្រង់​ទ្រាយ​ធំ ឬ​តូច​ល្មម​ណា​មួយ

៦. ពេលខ្លះបើយើងជឿលើអ្នកដទៃឬជឿលើខ្លួនឯងពេក ហើយយកលុយទៅធ្វើរឿងដែលមានមនុស្សតិចតួចបំផុតធ្វើ​ ឬ​វិនិយោគ​លើ​ជំនួញមិនប្រាកដប្រជាណាមួយនោះ មិនប្រាកដនឹងអាច​ទៅ​រួច​នោះ​ឡើយ។ បរាជ័យ​ជា​មេរៀន តែ​បរាជ័យ​លើក​ដំបូង​ធ្ងន់ធ្ងរ​ អ្នក​ប្រហែល​ជា​ទ្រោម​ខ្លួន​ បាក់​ស្បាត​ពិបាក​ងើប​នៅ​ពេល​ក្រោយ​ដែរ៕

ដោយ​៖ លឺ សុខហេង 

X
5s