សម្រង់សម្ដីទាំង ១០ឃ្លារបស់លោក Nick Vujicic ដែលបំផុសលើកទឹកចិត្តអ្នក​



លោក Nick Vujicic គឺជាវាគ្មិនពូកែនិយាយបំផុសគំនិតលើកទឹកចិត្តដ៏ល្បីល្បាញរបស់ជនជាតិអូស្រ្តាលី។ លោក Nick Vujicic ចាប់កំណើតនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ១៩៨២ ក្នុងទីក្រុងមែលប៊ឺន ប្រទេសអូស្រ្តាលី។ លោកពិការដៃជើងតាំងពីកំណើត តែលោកបានក្លាយជាវាគ្មិននិយាយបំផុសលើកទឹកចិត្តដល់មនុស្សរាប់លាននាក់។ ខាងក្រោមនេះគឺជាសម្រង់សម្ដីទាំង ១០ឃ្លារបស់លោក Nick Vujicic ដែលបំផុសលើកទឹកចិត្តអ្នក៖

១) ព្រះប្រទានមាត់មួយ ត្រចៀកពីរដល់អ្នក ដូចនេះអ្នកត្រូវស្ដាប់ឲ្យបានពីរដងមុននឹងនិយាយ។

២) ប្រសិនបើបុរសពិការជើង ពិការដៃអាចសុបិន្តធំ ចុះហេតុអ្វីអ្នកទាំងអស់គ្នាមិនអាច?

៣) ឈានជំហានតូចឆ្ពោះទៅកាន់ទិសដៅរបស់អ្នក។ មិនថាអ្នកឈានតូចប៉ុណ្ណានោះទេ អ្នកត្រូវបន្តរហូតដល់គោលដៅរបស់អ្នក។

៤) វាជារឿងមិនពិតប្រសិនបើអ្នកគិតថាអ្នកមិនល្អគ្រប់យ៉ាង វាជារឿងកុហក់ប្រសិនបើអ្នកគិតថាអ្នកគ្មានតម្លៃ។

៥) លុយមិនអាចព្យាបាលបេះដូងរបស់អ្នកបានទេ លុយមិនអាចផ្ដល់ឲ្យអ្នកនូវគោលដៅបានទេ។ ខ្ញុំមិនចង់បានដៃនិងជើងនោះទេ ប៉ុន្តែខ្ញុំចង់បានគោលបំណង។ ខ្ញុំមិនចង់បានដៃនិងជើងនោះទេ ប៉ុន្តែខ្ញុំចង់បានសន្តិភាព។ មិនចង់បានដៃនិងជើងនោះទេ ប៉ុន្តែខ្ញុំចង់ក្លាយជាអ្នកលើកទឹកចិត្តអ្នក។

៦) ការឈឺចាប់គឺជាការឈឺចាប់។ ការបែកបាក់គឺជាការបែកបាក់។ សេចក្ដីភ័យខ្លាចគឺជាពិការភាពដ៏ធំរបស់អ្នក។

៧) គ្រាន់តែប្រាថ្នាដើម្បីផ្លាស់ប្ដូរ នោះអ្នកនឹងមិនអាចទទួលបានការផ្លាស់ប្ដូរនោះទេ។ សម្រេចចិត្ត ហើយធ្វើសកម្មភាពនោះអ្នកនឹងផ្លាស់ប្ដូរអ្វីៗទាំងអស់។

៨) ចូរបន្ដធ្វើដំណើរទៅមុខ ពីព្រោះសកម្មភាពបង្កើតបានជាសន្ទុះ ដោយវាអាចបង្កើតបានជាឱកាសនឹកស្មានមិនដល់។

៩) ប្រសិនបើអ្នកចង់បានមិត្តល្អ ចូរធ្វើជាមិត្តល្អរបស់អ្នកដទៃ។ ប្រសិនបើអ្នកគ្មានក្ដីសង្ឃឹម ចូរធ្វើជាអ្នកផ្ដល់ក្ដីសង្ឃឹមដល់អ្នកដទៃ។

១០) ជីវិតរបស់អ្នកនឹងប្រសើរ ប្រសិនបើអ្នកសម្រេចថាវាប្រសើរ៕

ដោយ៖ លង់ វណ្ណៈ

X
5s