ថ្លៃ​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ កើន​ឡើង​ដល់​ចំណុច​ខ្ពស់​បំផុត​​​​



យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ផ្សារមូលបត្រ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា បាន​ឱ្យ​ដឹង​ថា​ ​ថ្លៃ​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ បាន​ហក់ឡើង​ដល់​ចំណុច​ខ្ពស់​បំផុត​ប្រចាំ​ថ្ងៃ​ដែល​ហៅ​តាម​ភាសាបច្ចេកទេស​ថា​ Upper Price Limit គឺ​ ៦.៦៨០​រៀល​ក្នុង​មួយ​ភាគហ៊ុន​ដែល​នេះ​ជា​ថ្លៃ​ខ្ពស់​បំផុត​គិត​ចាប់​ពី​ពេល​ចុះ​បញ្ជី​ជួយ​ដូរ​នៅ​ ផ្សារ​មូលបត្រ​កម្ពុជា​តាំង​ពី​ឆ្នាំ​២០១៧។ នេះ​ជា​ថ្លៃ​ខ្ពស់​បំផុត​គិត​ចាប់​តាំង​ពី​ពេល​ដែល​ក្រុមហ៊ុន​នេះ​បាន​ចុះ​បញ្ជី​ជួញដូរ​នៅ​ផ្សាមូលបត្រ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៥ មក។ ​យោង​តាម​សេចក្ដី​​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឱ្យ​ដឹង​ថា​ ​បើ​ធៀប​នឹង​ថ្ងៃ​ទី​១០ កញ្ញា​ ថ្លៃ​ភាគហ៊ុន​នេះ​បាន​កើន​ឡើង​ ៩,៨២% ​ខណៈ​ថ្ងៃ​ទី​១០ កញ្ញា​ តម្លៃ​ត្រឹម​តែ ៥.៧០០​ហ៊ុន​ប៉ុណ្ណោះ។ គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​១៤​នេះ ថ្លៃ​ភាគហ៊ុន​នៅ​ត្រឹម​ ៦.០០០រៀលក្នុង​មួយ​ភាគហ៊ុន។ ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល ស្រប​ពេល​នឹង​ការ​ឡើង​​ថ្លៃ​នេះ​ ​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​ហ្គ្រេន​ ធ្វី អ៊ីនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី ក៏​កើន​ឡើង​ថ្លៃ​ដែរ​ពោល​គឺ​បិទ​នៅ​ថ្លៃ​ ៦.៤០០​រៀល និង​ ៣.១០០​រៀល​ក្នុង​មួយ​ភាគហ៊ុន​រៀង​គ្នា​តែ​ម្ដង។ បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឱ្យ​ដឹង​ថា​ ការ​វិនិយោគ​លើ​ភាគហ៊ុន​មាន​ផល​ចំណេញ​ធំៗ​ពីរ​ គឺ​ចំណេញ​មូលធន ប្រាក់​ចំណេញ​បាន​មក​ពី​ការ​កើន​ឡើង​នៃ​ថ្លៃ​ភាគហុន​បន្ទាប់​ពី​ការ​កាន់​កាប់​ភាគហ៊ុន​នោះ​បាន​មួយ​រយៈពេល​ និង​ភាគ​លាភ​ជា​សាច់​ប្រាក់ ឬ​ជា​ភាគ​ហ៊ុន​សាច់​ប្រាក់ ឬ​ភាគហ៊ុន​ដែល​ក្រុមហ៊ុន​ចែក​ទៅ​ឱ្យ​ភាគហ៊ុនិក និង​ជា​ធម្មតា​ សាច់​ប្រាក់ ឬ​ភាគហ៊ុន​នេះ​បាន​មក​ពី​ប្រាក់​ចំណេញ​ឬ​ប្រាក់​ចំណេញ​បង្គរ​ទុក​របស់​ក្រុមហ៊ុន៕ ​​​​​
X
5s