ការ​ស្រាវជ្រាវ​រក​ឃើញថា វ័យ ៤៥ ឆ្នាំ ជា​វ័យ​ដែល​ជោគជ័យ​​បំផុត​ក្នុង​ការ​ធ្វើ​អាជីវកម្ម​



លោក​អ្នក​ប្រហែល​ធ្លាប់​ឃើញ​អ្នក​រកស៊ី​ខ្លះ​ចាប់​ផ្តើម​រក​ស៊ី​តាំង​ពី​វ័យ​ក្មេង​ និង​​ជោគជ័យ​តាំង​ពី​អាយុ​​ក្រោម​ ៣០ ខ្លះ​ទៀត​នៅ​អាយុ ៤០ ជាង និង​ខ្លះ​ទៀត​ជិត​ស្លាប់​ទៅ​វិញ​​ហើយ ​ទើប​​​រក​ឃើញ ​ពន្លឺ​ជោគជ័យ​​ក្នុង​មុខ​ជំនួញ​របស់​​ខ្លួន។ ហេតុ​ដូច​នេះ​ទើប​មាន​សំណួរ​ ​មួយ​ចោទ​សួរ​ឡើង​ថា តើ​វ័យ​ណា​​ដែល​ជោគជ័យ​បំផុត​ក្នុង​ការ​ធ្វើ​​​អាជីវកម្ម​​​?

បើ​យោង​តាម​ការ​ចេញ ផ្សាយ​របស់​ទស្សនាវដី្ត​​អាជីវកម្ម​នៃ​សាកលវិទ្យាល័យ Harvard (Harvard Business Review) អ្នក​​​​រកស៊ី​ភាគ​ច្រើន​​​ជោគជ័យ​​​ ​នៅ​ពេល​ដែល​ពួកគេ​​​ជា​មធ្យម​ឈាន​ជើង​ដល់​វ័យ​ ៤៥ ឆ្នាំ។ ការ​ស្រាវជ្រាវ​​មួយ​ដែល​ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ​ Pierre Azoulay ​​មក​ពី​សាកលវិទ្យាល័យ​នេះ​ បាន​ឈាន​ដល់​ការ​សន្និដ្ឋាន​មួយ​ក្រោយ​ពី​លោក​​បាន​សិក្សា​លើ​​បុគ្គល​​​ជោគជ័យ​កំពូលៗ​ របស់​អាមេរិក ០,១% ឬ ២,៧ លាន​អ្នក ​ដែល​មាន​អាជីវកម្ម​​ផ្ទាល់​ខ្លួន​ ​ដោយ​ផ្អែក​លើ​កំណើន​​ប្រាក់​ចំណូល​របស់​អ្នក​ជំនួញ​ទាំង​នោះ​នៅ​ក្នុង​រយៈ​ពេល ៥​ ឆ្នាំ​ដំបូង។

រកស៊ី​​​តាំង​ពី​​វ័យ​ក្មេង​​ទៅ​ គឺ​ជា​រឿង​ល្អ​បំផុត​ឬ? ​ទ្រឹស្ដី​ជា​ច្រើន​បាន​លើក​ឡើ​ថា ​អ្នក​រកស៊ី​​​ទំនង​មាន​ឱកាស​ជោគជ័យ​ច្រើន​នៅ​ពេល​ដែល​ពួកគេ​ចាប់​ផ្តើម​បើក​ជំនួញ​រកស៊ី​តាំង​ពី​វ័យក្មេង​ទៅ​។ ប៉ុន្តែ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​​របស់​​លោក Pierre គឺ​ពិត​ជា​ផ្ទុយ​ពី​ស្រឡះ​ពី​ការ​លើក​ឡើង​របស់​ទ្រឹស្ដី​ខាងលើ​នេះ​ ពោល​គឺ​ក្រោយ​​​​​ស្រាវជ្រាវ​​​របស់​លោក​លើ​​ម្ចាស់​អាជីវកម្ម​​​​ទាំង​នេះ​ដែល​ចាប់​ផ្តើម​ឡើង​តាំង​​ពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០១៤ គឺ​​លោក​បាន​រក​ឃើញ​ថា អាយុ​ជា​មធ្យម​សម្រាប់​អ្នក​ដែល​ចង់​​ចាប់​ផ្តើម​បើក​ជំនួញ​រកស៊ី​​គឺ​នៅ​អាយុ ៤២ ឆ្នាំ ហើយ៣​ឆ្នាំ​ក្រោយ​មក ពោល​​គឺ​នៅ​អាយុ ៤៥ ពួកគេ​​​​ទាំង​នេះ​​ទទួល​បាន​ជោគជ័យ។

ចាប់​ផ្តើម​រកស៊ី​នៅ​វ័យ​កណ្តាល​​ហាក់​ទទួល​បាន​ជោគជ័យ​ច្រើន​ជាង? ​ ការ​ស្រាវជ្រាវ​របស់​លោក​សាស្ត្រាចារ្យ Pierre មិន​បាន​រក​ឃើញ​សោះឡើយ​ថា សហគ្រិន​ដែល​ចាប់​ផ្តើម​មុខ​ជំនួញ​នៅ​អាយុ​ខ្ទង់ ២០ ហាក់​ទទួល​បាន​ជោគជ័យ​ច្រើន។ ប៉ុន្តែ​លោក​បែរជា​រក​ឃើញ​ថា ភាព​ជោគជ័យ​នៅ​​ក្នុង​​ការ​ចាប់​ផ្តើម​បើក​មុខ​ជំនួញ​មាន​ទំនោរ​ទៅ​រក​មនុស្ស​វ័យ​កណ្ដាល​ច្រើន​ជាង។ លោក​សាស្ត្រាចារ្យ​ Pierre បាន​​រក​ឃើញ​ផង​ដែរ​ថា ​ម្ចាស់​ក្រុមហ៊ុន ឬ ស្ថាបនិក​ក្រុមហ៊ុន​ដែល​ស្ថិត​នៅ​ក្នុង​វ័យ​​​ជាង ៤០ ​នេះ ហើយ​​​បើក​​ក្រុមហ៊ុន​តម្រង់​ទិស​​លើ​​ឯកទេស​ខាង​សេវាកម្ម​​​តែ​មួយ​មុខ​ច្បាស់លាស់ មាន​អត្រា​ភាព​ជោគជ័យ​ច្រើន​​ច្រើន​ជាង​​ម្ចាស់​ក្រុមហ៊ុន​ដែល​ផ្ដោត​លើ​សេវាកម្ម​ច្រើន​សំបូរ​បែប៕

ប្រភព៖ entrepreneur ​​​​

X
5s