អស់​កង្វល់​រឿង​អង្គុយ​ខាត់​ស្បែក​ជើង​ដោយ​ខ្លួន​ឯង​ ត្រឹម​តែ ​២​នាទី GOLDPHNEE សម្អាត​ឡើង​ភ្លឹង!​



តើ​លោក​អ្នក​ធុញ​ទ្រាន់​ក្នុង​ការ​ចំណាយ​ពេល​អង្គុយ​​សម្អាត និង​ខាត់​ស្បែក​ជើង ​ដោយ​ខ្លួន​ឯង​ដែរ​ឬទេ? តើ​លោក​អ្នក​ចង់​ទទួល​ភាព​ងាយ​ស្រួល ចំណេញ​ពេល​វេលា ថវិកា និង​ទទួល​បាន​ស្បែក​ស្អាត​ដូច​ថ្មី​ដែរ​ទេ? នេះ​ជា​ម៉ាស៊ីន​សម្អាត​ស្បែក​ជើង​ស្វ័យ​ប្រវត្តិ​ GOLDPHNEE ដែល​នាំ​ចូល​ផ្ដេច​មុខ​ដោយ​ក្រុមហ៊ុន GOLDPHNEE International Trading​Co. Ltd សម្រាប់​បម្រើ​និង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​លោក​អ្នក​ក្នុង​ការ​ខាត់​និង​សម្អាត​ស្បែក​ជើង។ ម៉ាស៊ីន​ GOLDPHNEE នេះ ​មាន​៣ជម្រើស​សំរាប់​លោក​អ្នក​ ​ទីមួយ​ ម៉ាស៊ីន​ខ្នាត​តូច​ GP33-G4 ដែល​លោក​អ្នក​អាច​ប្រើប្រាស់​​ជា​​​លក្ខណៈ​គ្រួសារ​ ឬ​​ដាក់​នៅ​ក្នុង​​ការិយាល័យ​ខ្នាត​តូច​ ណា​មួយ​ ទី​២​ គឺ​ខ្នាត​មធ្យម​ GP80-G1ដែល​អាច​ប្រើ​សម្រាប់​ស្ថាប័ន​ក្រុមហ៊ុន​ធំៗ​ ធនាគារ ហាង​ការហ្វេ​ជា​ដើម​ ហើយ​មួយ​ខ្នាត​ទៀត​នោះ​គឺ​កាន់​តែ​មាន​លក្ខណៈ​ពិសេស​និង​ប្លែក​ទៀត​នោះ​គឺ​ ខ្នាត​ទី​៣​PLC(2Parts)ដែល​មាន​បំពាក់​ទៅ​ដោយ​អេក្រង់​ដែល​អាច​​ដាក់​ផ្ទាំង​​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​​ជា​វីដេអូក៏​បាន​ និង​រូបភាព​ក៏​បាន។ លក្ខណៈ​ពិសេស​របស់​ម៉ាស៊ីន GOLDPHNEE នេះ ​​មាន​ភាព​រហ័ស​ និង​ងាយ​ស្រួល​ប្រើប្រាស់​សំឡេង​ស្ងាត់​ល្អ ជា​ពិសេស​គឺ​វា​ស៊ី​ភ្លើង​តិច​ដែល​ជួយ​ក្នុង​ការ​សន្សំ​សំចៃ​​ប្រាក់​ ម្យ៉ាង​ទៀត​ម៉ាស៊ីន​នេះ​មាន​បំពាក់​ដោយ​ប្រព័ន្ធ​​ Sensor ​ស្វ័យ​ប្រវត្តិ ដោយ​គ្រាន់​តែ​លោក​អ្នក​ដាក់​ជើង​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​នេះ​ទៅ ​​វា​នឹង​​ដើរ​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង​រយៈ​ពេល ​២០​វិនាទី​បើ​លោក​អ្នក​ដក​ជើង​ចេញពី​​ម៉ាស៊ីន​នេះ​នឹង​ឈប់​ដោយ​ខ្លួន​ឯង។ ចំពោះ​ការ​សំអាត​ស្បែក​ជើង​របស់​លោក​អ្នក​ ម៉ាស៊ីន​នេះ​ ​ចំណាយ​ពេល​ត្រឹមតែ​ ២នាទី​ប៉ុណ្ណោះ​​នឹង​ធ្វើ​ឱ្យ​ស្បែក​ជើង​របស់​លោក​អ្នក​​ស្រស់​ស្អាត​ភ្លាម​តែ​ម្ដង។​ អ្វី​ដែល​កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​​គឺ​ថា​ ​ម៉ាស៊ីន​នេះ​មាន​ទឹក​ប៉ូល៊ែ ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​ជើង​របស់​លោក​អ្នក​រលោង​ភ្លឺ​ ចែង​ចាំង​ដូច​ថ្មី ពិសេស​ចំពោះ​ស្បែក​ជើង​ដែល​មាន​គុណ​ភាព​ខ្ពស់​ដូច​ជា​ស្បែក​ជើង​ស្បែក​ជា​ដើម គឺ​ម៉ាស៊ីន​នេះ​ជួយ​ថែរក្សារ​នូវ​គុណ​ភាព​ស្បែក​ជើង​របស់​លោក​អ្នក​ឲ្យ​ជាប់​បាន​យូ​ទៀត​ផង៕
X
5s