សម្រង់សម្ដីចំនួន ១១ឃ្លាដែលបង្រៀនអ្នកឲ្យយល់កាន់តែច្បាស់អំពីជីវិត
១) «អ្នកនឹងគ្មានក្ដីសុខនោះទេបើសិនជាអ្នកនៅតែបន្តស្វែងរកពីអ្វីដែលសេចក្ដីសុខផ្សំឡើង។ អ្នកនឹងមិនបានរស់នៅនោះទេបើសិនជាអ្នករវល់តែស្វែងរកពីខ្លឹមសារនៃជីវិត»។ Albert Camus
២) «កំហុសដ៏ធំបំផុតដែលអ្នកអាចបង្កើតឡើងនៅក្នុងជីវិតគឺជាការភ័យខ្លាចឥតឈប់ឈរថាអ្នកនឹងបង្កើតកំហុសឡើង»។ Navjot Singh Sidhu
៣) «បរាជ័យគឺជាគ្រឿងទេសដែលផ្ដល់ឲ្យភាពជោគជ័យនូវរសជាតិរបស់វា»។ Truman Capote
៤) «ពួកយើងចាស់ទុំឡើងជាមួយនឹងការខូចខាត ពុំមែនជាមួយនឹងរយៈពេលរាប់ឆ្នាំនោះឡើយ»។ អនាមិក
៥) «បើគ្មានភ្លៀងធ្លាក់ទេ គ្មានអ្វីដែលអាចលូតលាស់បាននោះឡើយ។ ហេតុនេះហើយចូរអ្នកលើកតម្កើងព្យុះភ្លៀងនៃជីវិតរបស់អ្នក»។ អនាមិក
៦) «ក្រោកឈរប្រឈមមុខនឹងឧបសគ្គរបស់អ្នក ហើយធ្វើអ្វីមួយជាមួយវា។ អ្នកនឹងរកឃើញថាពួកវាមិនមានកម្លាំងខ្លាំងក្លាបានពាក់កណ្ដាលដូចដែលអ្នកបានគិតនោះផង»។ Norman Vincent Peale
៧) «អ្នកមិនអាចស្វែងរកឃើញសន្តិភាពបានដោយគេចចេញពីជីវិតនោះឡើយ»។ Virginia Woolf
៨) »ជនដែលទទួលពរជ័យគឺជាអ្នកដែលមិនរំពឹងទុកអ្វីសោះ ព្រោះថាគាត់មិនបានខកចិត្តអ្វីនោះឡើយ»។ Alaxander Pope
៩) «ឲ្យតែអ្នកស្មោះត្រង់ជាមួយខ្លួនឯង អ្នកនឹងតែងតែរកឃើញសេចក្ដីសុខជានិច្ច»។ Amber Riley
១០) «បើអ្នកមិនអាចរកឃើញសន្តិភាពនៅក្នុងខ្លួនអ្នក អ្នកនឹងមិនអាចរកវាឃើញនៅទីណាផ្សេងទៀតបានទាំងអស់»។ Marvin Gaye
១១) «អ្នកអាចដាក់ច្រវាក់ខ្ញុំ អ្នកអាចធ្វើទារុណកម្មខ្ញុំ អ្នកអាចសូម្បីតែបំផ្លាញចោលរូបរាងកាយនេះ ប៉ុន្តែអ្នកមិនអាចឃុំឃាំងការគិតរបស់ខ្ញុំបានឡើយ»។ មហាត្មៈគន្ធិ
ដោយ៖ ស្រីពៅ