កម្រងគតិទាំង ១០ឃ្លាដែលបង្កប់ទៅដោយខ្លឹមសារយ៉ាងជ្រាលជ្រៅអំពីជីវិត​



១) «អ្នក​ដែល​និយាយ​សុំទោស​មុន​បង្អស់​គឺជា​អ្នក​ដែល​ក្លាហាន​ជាង​គេ​បំផុត។ អ្នក​ដែល​លើកលែង​ទោស​មុន​បង្អស់​គឺជា​អ្នក​ដែល​រឹងមាំ​ជាង​គេ​បំផុត។ ចំណែក​ឯ​អ្នក​ដែល​បំភ្លេច​ចោល​មុន​បង្អស់​គឺជា​អ្នក​ដែល​រីករាយ​ជាង​គេ​បំផុត»។ អនាមិក

២) «ឧបសគ្គ​លាត​ត្រដាង​ពី​ទេពកោសល្យ។ រី​ឯ​ភាព​រីកចម្រើន​រុងរឿង​បិទបាំង​វា»។ Horace

៣) «ពួក​យើង​មក​ទីនេះ​ដើម្បី​សើច​ដាក់​រឿងរ៉ាវ​ចម្លែកៗ ហើយ​រស់នៅ​ជីវិត​របស់​ពួក​យើង​ឲ្យ​បាន​ល្អ​ជាទី​បំផុត​រហូត​សេចក្ដី​ស្លាប់​មាន​ការ​ខ្លាច​រអា​ក្នុង​ការ​យក​ពួក​យើង​ទៅ»។ Charles Bukowski

៤) «ពី​កំហុស​មួយ​ទៅ​កំហុស​មួយ បុគ្គល​ម្នាក់​អាច​រក​ឃើញ​ពី​ការ​ពិត​ទាំងមូល​បាន»។ Sigmund Freud

៥) «ការ​ធ្វើ​ដំណើរ​រុករក​ដ៏​ពិត​ប្រាកដ​មិនមែន​ជា​ការ​ស្វែងរក​ទឹកដី​ថ្មី​នោះ​ទេ តែ​ជា​ការ​មើល​ឃើញ​ជាមួយ​នឹង​ភ្នែក​ថ្មី»។ Marcel Proust

៦) «ប្រលែង​ចោល​អ្វីៗ​ទាំងអស់ ហើយ​រង់ចាំ​មើល​ថា​តើ​អ្វី​ទៅ​ដែល​នៅ»។ Avilhou Lhoungu

៧) «ត្រឡប់​មក​កន្លែង​ដែល​ជា​ចំណុច​ចាប់ផ្ដើម​របស់​អ្នក​វិញ​មិន​ដូចគ្នា​ទៅ​នឹង​ការ​ដែល​មិន​បាន​ចាកចេញ​សោះ​នោះ​ឡើយ»។ Terry Pratchett

៨) «រឿង​ដែល​សំខាន់​បំផុត​ពិបាក​នៅ​ក្នុង​ការ​និយាយ​បំផុត ព្រោះ​ថា​ពាក្យពេចន៍​បាន​ធ្វើឲ្យ​វា​លែង​សូវ​សំខាន់​ទៅ​ហើយ»។ Stephen King

៩) «មនុស្ស​ដែល​ភ័យខ្លាច​ការ​រងទុក្ខ​លំបាក​កំពុងតែ​រងទុក្ខ​លំបាក​ពី​អ្វី​ដែល​គេ​ភ័យខ្លាច​ទៅ​ហើយ»។ Michel de Montaigne

១០) «បើ​អ្នក​ធ្វើ​មិត្តភ័ក្ដិ​ជាមួយ​ខ្លួនឯង នោះ​អ្នក​នឹង​មិន​ឯកា​ជា​រៀង​រហូត»។ Maxwell Maltz

ដោយ៖ ស្រីពៅ

X
5s