សម្រង់គំនិតទាំង ១០ឃ្លារបស់បុគ្គលជោគជ័យ ល្បីល្បាញដែលអ្នកគួរអានដើម្បីបន្ថែមថាមពលជីវិត
មានហេតុផលជាច្រើនដែលមនុស្សមួយចំនួនចូលចិត្តព្យួរសម្រង់គំនិតឬទស្សនៈលើកទឹកចិត្តលើជញ្ជាំងផ្ទះរបស់ពួកគេ។ មនុស្សគ្រប់គ្នាត្រូវការគំនិតឬទស្សនៈផ្សេងៗដើម្បីជាការបំផុសគំនិត លើកទឹកចិត្ត ព្រង្រឹងភាពមុះមុតឆ្ពោះទៅមុខ។ មានបុគ្គលជោគជ័យ បុគ្គលអស្ចារ្យជាច្រើននៅលើលោកនេះដែលអ្នកគួររៀនសូត្រ យកគំនិតឬទស្សនៈរបស់អ្នកទាំងនោះទៅគិតពិចារណា និងធ្វើជាគ្រឿងលើកទឹកចិត្ត។
ខាងក្រោមនេះគឺជាសម្រង់គំនិតទាំង ១០ឃ្លារបស់បុគ្គលជោគជ័យ ល្បីៗដែលអ្នកគួរអានដើម្បីបន្ថែមថាមពលជីវិត ដែលដកស្រង់ពី Truelymind៖
១) «ជីវិតរបស់អ្នកគឺជាការធ្វើពិសោធន៍។ ប្រសិនបើអ្នកពិសោធន៍កាន់តែច្រើន អ្នកនឹងកាន់តែរីកចម្រើន កាន់តែរឹងមាំ។» Ralph Waldo Emerson
២) «នាចុងបញ្ចប់នៃជីវិតរបស់អ្នក មិនសំខាន់ថាអ្នករស់បានប៉ុន្មានឆ្នាំនោះទេ តែសំខាន់របៀបដែលអ្នកប្រើប្រាស់ជីវិតរបស់អ្នកទៅវិញទេ។» Abraham Lincoln
៣) «ពេលវេលាមានកំណត់ ដូចនេះកុំចំណាយពេលឥតប្រយោជន៍រស់នៅក្នុងសម្ដីរបស់អ្នកដ៏ទៃ។ កុំជាប់ជំពាក់នឹងគំនិតរបស់អ្នកដ៏ទៃ កុំធ្វើឲ្យគំនិតរបស់ពួកគេទាញអ្នកទម្លាក់ ធ្វើឲ្យអ្នកបាក់ទឹកចិត្ត។ អ្វីដែលសំខាន់គឺមានភាពក្លាហានក្នុងការដើរតាមបេះដូងនិងគំនិតដែលជាប់ក្នុងខួរក្បាលរបស់អ្នក។» Steve Jobs
៤) «មនុស្សខ្លាំងនិយាយពីគំនិត មនុស្សសាមញ្ញធម្មតានិយាយពីព្រឹត្តិការណ៍ មនុស្សចោលម្សៀតនិយាយដើមគេ។» Socrates
៥) «ភាពងងឹតមិនអាចធ្វើឲ្យទីងងឹតភ្លឺបានទេ មានតែពន្លឺប៉ុណ្ណោះដែលអាចធ្វើឲ្យទីងងឹតក្លាយជាភ្លឺ។ សេចក្ដីស្អប់មិនអាចធ្វើឲ្យមានសេចក្ដីស្រលាញ់បានទេ មានតែក្ដីស្រលាញ់ប៉ុណ្ណោះដែលអាចបង្កើតក្ដីស្រលាញ់។» Mark Twain
៦) «អ្នកនឹងសោកស្ដាយនូវអ្វីដែលអ្នកមិនបានធ្វើជាជាងអ្វីដែលអ្នកបានធ្វើ ក្នុងរយៈពេល២០ឆ្នាំខាងមុខ។ ដូចនេះអ្នកត្រូវហ៊ានបើកទូកក្ដោងរបស់អ្នកឲ្យឆ្ងាយពីច្រាំង ចាប់ខ្សែទូកឲ្យជាប់។ រៀនធ្វើដំណើរ រៀនសុបិន្ត រៀនស្វែងរកវា ។» Mark Twain
៧) «បើទោះបីជាអ្នកគិតថាអ្នកអាចធ្វើបាន ឬមិនអាចក៏ដោយ គំនិតរបស់អ្នកសុទ្ធតែត្រូវ។» Henry Ford
៨) «មនុស្សបរាជ័យគឺដោយសារតែគេមិនដឹងថាពួកគេខិតជិតដល់ភាពជោគជ័យនៅពេលដែលពួកគេបោះបង់។» Thomas A. Edison
៩) «គ្មាននរណាម្នាក់អាចបង្អន់អ្នកបានទេប្រសិនបើអ្នកមិនអនុញ្ញាតិ។» Eleanor Roosevelt
១០) «មនុស្សដែលទទួលជោគជ័យគឺមិនដែលអង្គុយរង់ចាំភាពជោគជ័យនោះទេ តែពួកគេងើបឈរហើយធ្វើដំណើរទៅរកវា។» Leonardo Da Vinci
ចុចអាន៖ ពុទ្ធឱវាទ ១០ឃ្លារបស់ព្រះសម្មាសម្ពុធ ជាគតិក្នុងការត្រិះរិះពិចារណា
ដោយ៖ លង់ វណ្ណៈ