“វិធីសាស្រ្តជ្រើសជំនាញត្រូវ ដើម្បីសម្រេចគោលដៅជីវិត” ធ្វើ​នៅ​ថ្ងៃ​ទី១៨ កញ្ញា​នេះ​



សិក្ខាសិលានេះ ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថាន ស៊ី អ៊ី អូ និងបានបើកទូលាយជាសាធារណៈជាពិសេសផ្តល់ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ដែលទើបតែជាប់ ថ្នាក់បាក់ឌុបកាលពីពេលថ្មីៗចូលរួម។ ​សិក្ខាសិលាមួយនេះនឹងត្រូវធ្វើនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៨ នៅមជ្ឍមណ្ឌលសហប្រតិបត្តការកម្ពុជា-កូរ៉េ (CKCC) ​ដោយ​មាន​វត្តមាន​វាគ្មិនកិត្តិយសចំនួន ៣រូប ដែលមានកិត្តនាមល្បីល្បាញមកចែករំលែកអំពីបទពិសោធន៍ផ្ទាល់ខ្លួន ដែលទាក់ទងនឹងការជ្រើសជំនាញត្រូវ ដើម្បីសិក្សានឹងសម្រេចជោគវាសនា ជីវិត បន្ទាប់ពីជាប់បាក់ឌុបហើយ។ លោក ផេង សៅឆេង នាយកប្រតិបត្តនៃវិទ្យាស្ថាន ស៊ី អ៊ី អូ នឹងឡើងប្រកាសបើកម្មវិធី ព្រមទាំងធ្វើបទបង្ហាញអំពីជំនាញដែលនិស្សិតទាំងអស់គួរតែរៀន ដើម្បីធ្វើ​ឱ្យ​ជីវិតរុងរឿងទៅថ្ងៃអនាគត។ ជាមួយគ្នាផងដែរ នឹងមានវាគ្មិនមួយរូបទៀត គឺ លោក នឹម ឈុនី ស្ថាបនិកក្រុមហ៊ុន អនាគត អាស៊ី អាខេឌីមី ដែលត្រៀមនឹងបកស្រាយអំពី​ វិធី​ធ្វើម្តេចទើបជ្រើសជំនាញត្រូវ និង ជោគជ័យបានឆាប់រហ័ស។ វាគ្មិនដ៏ ពិសេសដែលនឹងអញ្ជើញចូលរួមធ្វើបទបង្ហាញចុងក្រោយគឺ លោក អោម សេងបូរ៉ា ស្ថាបនិកនៃវិទ្យាស្ថាន ស៊ី អ៊ី អូ និង CEO Master Club នឹងត្រៀមបកស្រាយ ជូនដល់ប្អូនៗ និងវេទិកាទាំងមូលអំពីយុទ្ធសាស្រ្តដើម្បីជោគជ័យលើ ជំនាញ អាជីពនិងមុខជំនួញដល់កម្រិតកំពូល។ ជាថ្មីផងដែរ បើប្អូនដែលទើបតែជាប់បាក់ឌុបមានចំណាប់អារម្មណ៍ចង់ចូលរួមគឺគ្រាន់តែចុះឈ្មោះក្នុង Link: https://goo.gl/rzQhiF ឬ ទំនាក់ទំនងទៅលេខ 010 539 639។ បញ្ជាក់ សំបុត្រចូលរួមដោយសេរី (Free).
X
5s