អាន​គំនិត​សំខាន់ៗ​ទាំង​នេះ ​ដើម្បី​​ជួយ​ឲ្យ​​អ្នកចេះ​ស្រលាញ់​ខ្លួនឯង​ឲ្យ​បាន​ច្រើន​!​



១) ​«​ជីវិត​របស់​ខ្ញុំ ​​មិន​មែន​ជា​កម្មសិទ្ធិ​របស់​​អ្នក​ដទៃ​​ឡើយ ​​ហើយ​ខ្ញុំ​មិន​មែន​រស់​នៅ​លើ​ផែនដី​នេះ ​​ដើម្បី​​ការ​រំពឹង​ទុក​របស់​នរណា​​ម្នាក់​ដែរ​​»។---ដោយ Nathaniel Branden​

២) «​ក្លាយ​ជា​មនុស្ស​ស្រស់​សោភា ​មាន​ន័យ​ថា ​អ្នក​ត្រូវ​តែ​ក្លាយ​ជា​ខ្លួន​ឯង​។ ​អ្នក​មិន​ចាំបាច់​​​ ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​​ក៏​បាន​ ​ប៉ុន្តែ​អ្នក​ត្រូវ​តែ​ទទួលស្គាល់​ខ្លួន​ឯង​»។---ដោយ​Thich Nhat Hanh

៣) ​«​មនុស្ស​ជាច្រើន ​ផ្ដល់​តម្លៃ​ហួស ​លើ​អ្វី​ដែល​ខ្លួន​មិន​មែន​ ហើយ​មិន​ដែល​ផ្ដល់​តម្លៃ​អ្វី​ដែល​ខ្លួន​មាន​នោះ​ទេ​»​។---ដោយMalcolm S. Forbes

៤) ​«​អ្នក​និយាយ​ថា ​ត្រូវ​ការ​ស្រលាញ់​អ្នក​ដទៃ ​ប៉ុន្តែ​អ្នក​​ស្រលាញ់​ខ្លួន​ឯង​ឬ​នៅ​»​​។ ---ដោយBangambiki Habyarimana

៥) ​«​អវត្តមាន​នៃ​សេចក្ដី​ស្រលាញ់​ចំពោះ​ខ្លួន​ឯង ​មិន​អាច​ជំនួស​មក​វិញ​​ដោយ​សេចក្ដី​ស្រលាញ់​របស់​អ្នក​ដទៃ​ឡើយ​»។---ដោយ Edmond Mbiaka

X
5s