សាលាមតេយ្យលំដាប់ថ្នាក់អន្តរជាតិ ទទួលស្គាល់ជាង ២០ប្រទេសមានវត្តមានជាផ្លូវការ នៅកម្ពុជា​



សាលាមតេយ្យកម្រិតថ្នាក់ស្ដង់ដារអន្តរជាតិ ដែលមានស្ដង់ដារសិក្សារៀបចំដោយសាកលវិទ្យាល័យ ឃីងស្តុន (KINGSTON UNIVERSITY) ជាសាកលវិទ្យាល័យចំណាត់ថ្នាក់លេខមួយនៅប្រទេសអង់គ្លេសមានជំនាញខាងបណ្ដុះបណ្ដាលកុមារដំណាក់កាលដំបូង គឺសាលាមតេយ្យអង់គ្លេសអន្តរជាតិភីងហ្គូ Pingu’s English School ដែលត្រូវបានទទួលស្គាល់ជាង ២០ប្រទេស​ជុំវិញពិភពលោក និងមានសាខាចំនួន ១៦៥សាលានៅទូទាំងពិភពលោក ទើបតែបានបើកសម្ភោធដំណើរការជាផ្លូវការនៅកម្ពុជាកាលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ។ លោកស្រី សៀង សុដានីន នាយិកាសាលាមតេយ្យអង់គ្លេសអន្តរជាតិភីងហ្គូ Pingu’s English School ប្រចាំនៅកម្ពុជា បានទិញសិទ្ធិអាជីវកម្មសាលាអន្តរជាតិនេះចូលមកកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០១៨។ លោកស្រី បានសម្ដែងនៅសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំងនៅក្នុងឱកាសនៃការបើកសម្ពោធដាក់ឲ្យដំណើរការនៅសាលានេះ ដោយលោកស្រីបានលើកឡើងថា សាលាមតេយ្យអង់គ្លេសអន្តរជាតិភីងហ្គូ ជាសាលាដែលមានកម្មវិធីសិក្សាផ្អែកលើមូលដ្ឋាននៃការលេងកម្សាន្ត និងមានការបង្រៀនដោយគ្រូជនជាតិដើមអាមេរិកកាំង ដោយមានសិស្សមិនលើសពី១៥នាក់ឡើយនៅក្នុងថ្នាក់និមួយៗ។ ថ្លែងនៅក្នុងឱកាសនៃការបើកសម្ភោទនេះផងដែរ លោកជំទាវ គឹម សុថានី រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍លើកឡើងថាបច្ចុប្បន្នសាលាមតេយ្យសិក្សានៅកម្ពុជាយើងមានប្រមាណជាជាង ៧ ០០០សាលា ដែលក្នុងនោះផងដែរមានសាលាមតេយ្យឯកជនប្រមាណជា ៤៥០សាលា ហើយចំណោមនោះគឺមានសាលាភីងហ្គូជាសាលាដែលមានស្ដង់ដារនៃការអប់រំខ្ពស់។ លោកជំទាវបានមានប្រសាសន៍បន្តថា ការអប់រំដែលមានសារៈសំខាន់បំផុតសម្រាប់ជីវិតរបស់មនុស្សគឺការអប់រំនៅពេលដែលកុមារនៅតូច គឺមានន័យថាការអប់រំកុមារចាប់ពីពេលដែលគេកើតរហូតដល់ក្រោមអាយុ៦ឆ្នាំ ហើយតាមរយៈការសិក្សាស្រាវជ្រាវ បានបង្ហាញថាក្នុងកំឡុងពេល១០០០ថ្ងៃក្រោយពិចាប់កំណើតគឺជាដំណាក់ការដែលលូតលាស់ខ្លាំងបំផុត សរីរាង្គនិងសតិបញ្ញារបស់កុមារគឺលូតលាស់លើសពីមនុស្សធម្មតារហូតដល់២ទៅ៣ដង។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាខាងលើ បានឱ្យដឹងថា សាលាមត្តេយ្យនេះមានទទួលសិស្សឱ្យចូលរៀនចាប់ពីអាយុ ១.៨ ឆ្នាំដល់ ៦ឆ្នាំ ហើយកម្មវិធីសិក្សាមានបីភាសាគឺ អង់គ្លេស ខ្មែរ និងចិន។ ស្របពេលនឹងការបើកសម្ពោធនេះដែរ សាលាបានបញ្ចុះតម្លៃ ២៥%លើតម្លៃសិក្សា និងកញ្ចប់សិក្សាពិសេសពេញមួយឆ្នាំ ដែលផ្ដល់ជូន ១០០%លើការចុះឈ្មោះ រដ្ឋបាល សម្ភារៈសិក្សា ខោអាវ អាហារសម្រន់ និងទស្សនៈកិច្ចសិក្សារហូតដល់ចុងខែនេះ។ គួរបញ្ជាក់ផងដែរថា Pingu's English School  ត្រូវបានទិញសិទ្ធិយកមកបង្រៀនភាសាអង់គ្លេសនៅក្នុងកម្មវិធី ទូរទស្សន៍ពីក្រុមហ៊ុនHIT Entertainment Limited កាលពីខែកុម្ភៈឆ្នាំ២០១៨ ហើយក្រោយមកក៏ទទួលបានពានរង្វាន់​កម្មវិធី​ទូរទស្សន៍ TV show ដែលទទួលបានការស្រលាញ់និងគាំទ្រយ៉ាងច្រើនពីកុមារ និងអាណាព្យាបាល និងត្រូវបានជ្រើសរើសក្នុងការបង្ហាញទៅកាន់សាកលលោកជាសាលាដែលមានសិលធម៌​ខ្ពស់៕ អត្ថបទ៖ ស្រីរ័ត្ន​
X
5s