អាជីវកម្មសក្តានុពលទាំង ១៥ បង្ហាញភាពទាក់ទាញក្នុងកម្មវិធី “បទបង្ហាញអាជីវកម្ម” ចុងសប្ដាហ៍មុន
សហគ្រិន និងម្ចាស់អាជីវកម្មចំនួន១៥ រូបដែលមកពីវិស័យសំខាន់ៗផ្សេងៗគ្នា បានធ្វើបទបង្ហាញអំពីជំនួញផ្ទាល់ខ្លួនយ៉ាងទាក់ទាញ ទៅកាន់អ្នកចូលរួមដែលមានបំណងចង់សហការជាមួយអាជីវកម្មទាំងនោះតាមរយៈ ការផ្គត់ផ្គង់ផលិតផលដើម្បីចែកចាយបន្ត វិនិយោគលើភាគហ៊ុន កាលពីថ្ងៃអាទិត្យទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-កូរ៉េ (CKCC)។
ចំណុចសំខាន់ៗនៃបទបង្ហាញរបស់សហគ្រិនទាំង ១៥ រូបនោះផ្តោតជាសំខាន់ទៅលើ៖
១. លក្ខណៈពិសេសរបស់អាជីវកម្មនីមួយៗ និងភាពខុសគ្នាពីដៃគូប្រកួតប្រជែង
២. បទពិសោធន៍ជំនួញ និង លក្ខណៈសម្បត្តិរបស់ម្ចាស់អាជីវកម្ម
៣. សក្តានុពលរបស់អាជីវកម្ម សមិទ្ធផល និង ការរីកចម្រើនក្នុងរយៈពេលកន្លងមក
៤. ចក្ខុវិស័យអំពីការពង្រីកអាជីវកម្ម
៥. តម្រូវការដើម្បីជំរុញសន្ទុះអាជីវកម្ម៖ កម្ចី លក់ភាគហ៊ុនប្រមូលទុនបន្ថែម លក់សិទ្ធិចែកចាយ លក់សិទ្ធិFranchise ឬ រកដៃគូអភិវឌ្ឍនិងពង្រីកទីផ្សារ
វាគ្មិនកិត្តិយសមកពីអាជីវកម្មទាំង ១៥នោះរួមមាន ក្រុមហ៊ុនថ្នាំពណ៌ជាតិ, ក្រុមហ៊ុនឌីហ្សាញ Kouprey Creative Solution, សាលាបង្រៀន UCMAS, ក្រុមហ៊ុនទទួលបញ្ជាទិញទំនិញ Camazoon, ក្រុមហ៊ុនប្រឹក្សាហរិញ្ញវត្ថុ ATAP & Partners Company Limited, ក្រុមហ៊ុនបច្ចេកវិទ្យា Arrow Dot, ក្រុមហ៊ុនផ្គត់ផ្គង់ SL Supplier, ក្រុមហ៊ុនឌីហ្សាញ Rounh Creative Studio, សហគ្រាសផលិតអំបិល Thaung Enterprise, សំណង់ទុយោសម្រាប់ក្មេង DoyDoy, បណ្ណាគារ Bookshouse Cambodia, អាជីវកម្មចំណីអាហារ Nom Pao, ហាងច្នៃម៉ូដសម្លៀកបំពាក់នារសា, សហគ្រាសប្រេងប្រទាលពិមានរាជ និង ក្រុមហ៊ុន Brain Scan Cambodia៕