​​ពាក្យ​ ៨​ឃ្លា​​ដ៏​មាន​ថាមពល​​ដែល​លោក​អ្នក​គួរ​​ប្រើ​នៅ​ពេល​សរសេរ​អីម៉ែល​ថ្ងៃ​នេះ​​



​ការ​ផ្ញើ​សារ​​តាម​រយៈ​សារ​អេឡិចត្រូនិក​ គឺ​​ជា​​មធ្យោបាយ​ទំនាក់ទំនង​​ដ៏​មាន​សារៈសំខាន់​បំផុត​​សម្រាប់​​វិស័យ​អាជីវកម្ម។ ការ​ប្រើ​ប្រាស់​ពាក្យពេចន៍​សម្ដី​​ គឺ​ជា​អាវុធ​ដ៏​​មាន​ថាមពល​​​នៅ​ក្នុង​ការ​ទំនាក់ទំនង​តាម​​ប្រព័ន្ធ​អ៊ីនធឺណិត។ ​

ខាង​ក្រោម​នេះ​ គឺ​ជា​ពាក្យ​ដ៏​មាន​ឥទ្ធិពល​ចំនួន​ ៨​​ម៉ាត់​ដែល​លោក​អ្នក​គួរ​សរសេរ​នៅ​ក្នុង​អ៊ីម៉ែល​របស់​អ្នក​ថ្ងៃ​នេះ។ ​

១) ​គួរ​ប្រើ​ពាក្យ​ "Relevant” ​ជំនួស​​ឱ្យ​ពាក្យ​ "important ឬ​ essential”៖ បង្ហាញ​ពី​បញ្ហា​ ឬ​​​អ្វី​​​ដែល​មាន​ទំនាក់ទំនង​ខ្លាំង​ជា​មួយ​គ្នា។

២) គួរ​ប្រើ​ពាក្យ​ "Proven”៖ ​បង្ហាញ​​ថា​ អ្នក​​ច្បាស់​​កម្រិត​ណា​អំពី​សារសំខាន់​​នៃ​រឿង​រ៉ាវ​ ឬ​អ្វី​ដែល​​សំខាន់​សម្រាប់​អ្នក​ទទួល​សារ​របស់​អ្នក។

៣) Immediately៖ ​​​បង្ហាញ​ពី​ចំណាត់ការ​របស់​អ្នក​បន្ទាន់​ចំពោះ​បញ្ហា​ ឬ​រឿង​រ៉ាវ​អ្វី​មួយ​ដល់​អ្នក​ទទួល​សារ។

៤) Guaranteed៖ ​បង្ហាញ​ពី​ការ​ បំបាត់​​ភាព​សង្ស័យ​​របស់​អ្នក​​ទទួល​សារ​​ និង​ដើម្បី​ឱ្យ​​គេ​ដឹង​ថា​ រឿង​ដែល​ត្រូវ​ធ្វើ​ នឹង​​ត្រូវ​ធ្វើ​ជា​មិន​ខាន។

៥) Instandly៖ ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​​កម្រិត​ខ្ពស់​​នៅ​ក្នុង​ការ​បំពេញ​ការងារ​​ ជា​ពិសេស​​​ដើម្បី​ឆ្លើយ​តប​ និង​បំពេញ​​តម្រូវ​ការ​របស់​អ្នក​ទទួល​សារ​​ជា​ការងារ​អាទិភាព។

៦) Effective៖ ​​បង្ហាញ​ពី​ការ​​​ជឿ​ទុក​ចិត្ត​​របស់​អ្នក​ចំពោះ​អ្នក​ទទួល​សារ។

៧) Reduced៖ ​ជា​​ភាសា​ដ៏​​សក្ដិសម​នៅ​ពេល​ដែល​លោក​អ្នក​មាន​ការ​តថ្លៃ​លើ​គម្រោង​អ្វី​មួយ។

៨) New៖ ​បង្ហាញ​ពី​ការ​ធ្វើ​បច្ចុប្បន្នភាព​​របស់​អ្នក​​ចំពោះ​អ្នក​ទទួល​សារ។​

ទោះ​ជា​យ៉ាង​ណា​ ពាក្យ​ពេចន៍​ខាង​លើ​ គឺ​គ្រាន់​តែ​ភាសា​​ដែល​គេ​ប្រើ​ទំនាក់ទំនង​​​​នៅ​ក្នុង​ភាសា​អង់គ្លេស​តែ​ប៉ុណ្ណោះ៕​

ដោយ៖ រតនៈ​វិភូ

X
5s