ចិនជាដៃគូនាំចេញ និងចូល ទំនិញធំបំផុតរបស់ ឥណ្ឌូណេស៊ី
ទំហំការនាំចេញរបស់ប្រទេស ឥណ្ឌូណេស៊ី ទៅកាន់ទីផ្សារភិពពលោក កាលពីឆ្នាំ២០១៧ មាន ១៦៨,៧ ទ្រីលានដុល្លារ ខណៈការនាំចូលមាន ១៥៦,៨ ទ្រីលានដុល្លារ មានការកើនឡើងបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០១៦។ តួលេខនេះបានធ្វើឱ្យ ឥណ្ឌូណេស៊ី មាន GDP (nominal) ១,០១៥ ទ្រីលានដុល្លារ និងGDP (PPP) ៣,២៤២ ទ្រីលានដុល្លារ។
ខាងក្រោមជាព័ត៌មានខ្លីៗ ដែលអ្នកគួរស្វែងយល់ ពីសេដ្ឋលកិច្ចប្រទេសមួយនេះ។
កំណើន GDP ធៀបឆ្នាំចាស់ ក្នុងឆ្នាំ២០១២ GDP រតស់ឥណ្ឌូណេស៊ី បានកើនដល់ទៅ ៦% តែវាបានធ្លាក់ក្រោម៥% រហូតដល់ឆ្នាំ២០១៥។ បន្ទាប់ពីលោក Jokowi ឡើងធ្វើជាប្រធានាធិបតីជំនួសលោក Yudhoyono រដ្ឋាភិបាលបានដាក់វិធានការ សម្រួលច្បាប់វិនិយោគផ្ទាល់របស់បរទេស (DFI) ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ រដ្ឋាភិបាលបានធ្វើឱ្យ GDP មានកំណើនតិចតួចប្រហែល ៥% ក្នុងឆ្នាំ២០១៦ – ២០១៧។ -ឆ្ណាំ ២០១៥ ឥណ្ឌូណេស៊ី មានកំណើន GDP ៤,៩% -ឆ្នាំ ២០១៦ ឥណ្ឌូណេស៊ី មានកំណើន GDP ៥% -ឆ្នាំ ២០១៧ ឥណ្ឌូណេស៊ី មានកំណើន GDP ៥,១% -ឆ្នាំ ២០១៨ គេរំពឹងថា ឥណ្ឌូណេស៊ី នឹងមានកំណើន GDP ៥,២%។
ការនាំចេញ ចិនបានក្លាយជាជង្រុក នៃការនាំចេញនិងនាំចូលធំបំផុត របស់បងធំសេដ្ឋកិច្ចអាស៊ានឥណ្ឌូណេស៊ី។ បើផ្អែមតាមតួលេខឆ្នាំ២០១៦ ឥណ្ឌូណេស៊ី បាននាំចេញទំនិញទៅទីផ្សារចិន មានដល់ទី ១១,៦% ច្រើនជាងគេបំផុតលើពិភពលោក ទីផ្សារអាមេរិក ១១,២% ជប៉ុន ១១,១% សហភាពអឺរ៉ុប ១០% និងសិង្ហបុរី ៧,៨%។ ទំនិញសំខាន់បំផុតដែល ឥណ្ឌូណេស៊ី នាំចេញទៅកាន់ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងនេះ មាន ហ្គាស់ ឧស្ម័ន ស៊ីម៉ងត៍ ចំណីអាហារ គ្រឿងអេឡិចត្រូនិក គ្រឿងសំណង់ កំណាត់ វាយនភណ្ឌ និងកៅស៊ូ។
ការនាំចូល ចំណែកប្រទេស ដែលជាទីផ្សារនាំចូលវិញ ចិន ក៏នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ឥណ្ឌូណេស៊ី ពោលគឺមានចំណែកទីផ្សារដល់ទៅ ២២,៧% តាមពីក្រោយដោយ សិង្ហបុរី ១០,៦% ជប៉ុន ៩,៦% សហភាពអឺរ៉ុប ៧,៩% ថៃ ៦,៤% និងអាមេរិក ៥,៣%។ ទំនិញនាំចូលសំខាន់ៗមាន គ្រឿងម៉ាស៊ី គ្រឿងបរិក្ខារ ថ្នាំគីមី ប្រេងឥន្ធនៈ និងចំណីអាហារ។
សហគ្រាសសំខាន់ៗ ប្រេងកាត និងឧស្ម័នធម្មជាតិ វាយនភណ្ឌ គ្រឿងអលង្ការ គ្រឿងអលង្ការ សំលៀកបំពាក់ ស្បែកជើង រ៉ែ ស៊ីម៉ង់ ឧបករណ៍វេជ្ជសាស្ត្រ និងគ្រឿងប្រើប្រាស់ សិប្បកម្ម ជីគីមី ឈើ កៅស៊ូ ម្ហូបអាហារកែច្នៃ គ្រឿងអលង្ការ និងទេសចរណ៍។
បំណុលសាធារណៈ ឆ្នាំ២០១៧ ឥណ្ឌូណេស៊ី មានបំណុលសាធារណៈ ៣៣,១% នៃ GDP សរុប។ អត្រាអត់ការងារធ្វើ ៥,៤%។
ភូមិសាស្ត្រនយោបាយ -ផ្ទៃដីមាន ១,៩០៤,៥៦៩ គីឡូម៉ែត្រការ៉េ -ផ្ទះទឹកមាន ៤,៨៥% -ជំរឿនប្រជាជនឆ្នាំ២០១០មាន ២៣៧,៦៤៤,៣២៦ នាក់ -ភាសាកំណើត ឥណ្ឌូណេស៊ី៕
ដោយ៖ សុម៉ាលីន