លោក Jack Ma ប្រកាសចង់ត្រឡប់ទៅបង្រៀន & ធ្វើកិច្ចការធំមួយយកគំរូតាម Bill Gates
លោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibba ចូលនិវត្តន៍ពីក្រុមហ៊ុនដ៏ធំមួយនេះនៅថ្ងៃច័ន្ទ ទី ១០ កញ្ញា ដើម្បីចំណាយពេលផ្ដោតក្នុងវិស័យអប់រំវិញ។ លោក Jack Ma ធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសមុនពេលចាប់ផ្ដើមបង្កើតក្រុមហ៊ុន Alibaba នៅឆ្នាំ១៩៩៩ ហើយក៏បានក្លាយជាមហាសេដ្ឋីម្នាក់ក្នុងចំណោមមហាសេដ្ឋីជាច្រើនក្នុងពិភពលោក។ កិច្ចការសំខាន់មួយដែលលោកនឹងធ្វើ គឺ លោកចង់យកលំនាំតាមស្ថាបនិក Microsoft លោក Bill Gates លើកិច្ចការមនុស្សធម៌។
ទ្រព្យសម្បត្តិរបស់លោកដែលបានមកពីការបង្កើតក្រុមហ៊ុន មានតម្លៃ ៤២០.៨ពាន់លានដុល្លារដោយគិតត្រឹមថ្ងៃសុក្រសប្ដាហ៍កន្លងទៅ។ លោកJack Ma បានប្រាប់កាសែត New York Time ឲ្យដឹងថា លោកមានគម្រោងចូលនិវត្តន៍ពីវិស័យជំនួញនៅថ្ងៃច័ន្ទនេះ ដែលជាឆ្នាំកំណើតខួបទី៥៤របស់លោកផងដែរ ហើយជំនួសដោយការងាកចេញពីជំនួញ លោកនឹងចូលរួមក្នុងវិស័យអប់រំវិញខណ:ដែលការប្រកាសពីការលាលែងនេះមិនត្រូវបានប្រាប់នៅឡើយ។
ប៉ុន្តែក្នុងកិច្ច សម្ភាសន៍មួយជាមួយទូរទស្សន៍ Bloomberg ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រឲ្យដឹងថា លោកចង់យកលំនាំតាមលោក Bill Gates ដែលជាស្ថាបនិកក្រុមហ៊ុន Microsoft ដែលជាសប្បុរសជនបំផុតមួយក្នុងពិភពលោក។លោកបានមានប្រសាសន៍ថា «មានរឿងជាច្រើនណាស់ដែលខ្ញុំអាចយកគំរូតាមBill Gates ប៉ុន្តែខ្ញុំមិនអាចធ្វើតាមគាត់ទាំងអស់បាននោះទេ អ្វីដែលខ្ញំអាចធ្វើបាននោះគឺការចូលនិវត្តន៍ឲ្យបានឆាប់»។ លោកបានឲ្យដឹងទៀតថា ៖«ខ្ញំគិតថាឆាប់ៗនេះខ្ញុំនឹងត្រឡប់ទៅបង្រៀនវិញ»។
លោកJack Ma គឺជាផ្នែកមួយនៃសហគ្រិនមហាសេដ្ឋីជំនាន់ក្រោយដែលទទួលបានជោគជ័យនៅពេលដែលប្រទេសចិនបានទទួលយកយុគសម័យឌីជីថល ដោយបានបង្កើតក្រុមហ៊ុនធំៗនិងជោគជ័យបំផុតរបស់ប្រទេសនេះក្នុងរយ:ពេលជាង១ទសវត្សរ៍។
កើតនៅក្នុងគ្រួសារក្រីក្រមួយនៅទីក្រុង HangZhou ភាគខាងកើតនៃខេត្ត ZheJiang លោក Jack Ma បានក្លាយជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យមួយប៉ុន្តែបានបោះបង់អាជីពនេះចោលវិញក្រោយពេលបង្កើតបានក្រុមហ៊ុន Internet បន្ទាប់ពីត្រូវបានដកហូតដោយម្ចាស់មូលធននិយមអាមេរិកនៅឆ្នាំ១៩៩៩ អ្នកជំនួញម្នាក់នេះបានបញ្ចុះបញ្ចូលមិត្តម្នាក់ខ្ចីប្រាក់ ៦០០០0ដុល្លារដើម្បីចាប់ផ្តើមក្រុមហ៊ុន Alibaba ដែលយកទីតាំងផ្ទះល្វែងមួយនៅទីក្រុង HangZhou មកធ្វើជាការិយាល័យ។
លោកJack Ma បានប្រាប់ CNNឲ្យដឹងថា «នៅពេលដែលខ្ញុំប្រើ អិនធើនែតជាលើកដំបូងខ្ញុំបានប៉ះក្តាចុចហើយនេះជាអ្វីដែលខ្ញុំជឿជាក់ថា វាគឺជាអ្វីដែលអាចផ្លាស់ប្តូរពិភពលោក និងប្រទេសចិនបាន»។ ក្រុមហ៊ុននេះ នៅតែមានស្នាក់ការនៅស្រុកកំណើតរបស់លោក ដែលគំនិតផ្តួចផ្តើមគឺលក់ដូរទំនិញតាមប្រព័ន្ធអនឡាញដោយក្រោយមកបានក្លាយជាទីផ្សារលក់រាយតាមអនឡាយដ៏ធំបំផុតនៅប្រទេសចិន។
ខណ:ដែលលោកត្រៀមនឹងចាកចេញពីក្រុមហ៊ុន លោកស្ថិតក្នុងចំណោមអ្នកមានបំផុតក្នុងប្រទេសចិនដែលមានទ្រព្យប្រមាណ៣៨.៦ពាន់លានដុល្លារដែលត្រូវបានប៉ាន់ស្មានដោយទស្សនាវដ្តីForbes។ បណ្តាយព័ត៌មានរដ្ឋរបស់ប្រទេសចិន បានឲ្យដឹងពីស្ថានភាពគ្រួសាររបស់លោកពីមុនថាឪពុកម្តាយរបស់Jack Ma មិនបានទទួលបានការអប់រំខ្ពស់នោះទេដោយឪពុករបស់លោករស់និងផ្គត់ផ្គង់គ្រួសារអាស្រ័យប្រាក់ខែសោធននិវត្តន៍៤០ដុល្លារតែប៉ុណ្ណោះក្នុងមួយខែប៉ុណ្ណោះ៕
ដោយ៖ រ៉ាម៉ាញ