សម្រង់ទស្សនៈទាំង ១០ របស់លោក George Washington វីរបុរសអាមេរិក ដ៏មានឥទ្ធិពល​



លោក George Washington គឺជាប្រធានាធិបតីទីមួយនៃសហរដ្ឋអាមរិកដែលគេចាត់ទុកថាជា វីរបុរសរបស់ប្រជាជនអាមេរិក។ លោក George Washington បានចាប់កំណើតនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ១៧៣២ រដ្ឋវឺជីញ៉ា (Virginia) សហរដ្ឋអាមេរិក។ លោកធ្លាប់ជានាយអគ្គបញ្ជាការកងទ័ពកំឡុងបដិវត្តន៍អាមេរិក ហើយក្រោយមកក៏បានក្លាយជាប្រធានាធិតេយ្យអាមេរិកពីចន្លោះឆ្នាំ ១៧៨៩ ដល់ ១៧៩៧។ ខាងក្រោមនេះគឺជាសម្រង់ទស្សនៈទាំង ១០ របស់លោក George Washington វីរបុរសអាមេរិក ដ៏មានឥទ្ធិពល៖

១) កុំបន្សល់អ្វីដែលអ្នកអាចធ្វើបានថ្ងៃនេះរហូតដល់ថ្ងៃស្អែក។

២) ស៊ូនៅម្នាក់ឯង ប្រសើរជាងនៅជាមួយមនុស្សខុស។

៣) ខ្ញុំស៊ូដើរយឺត តែមិនដើរត្រលប់ក្រោយ។

៤) ពេលដែលអ្នកខិតខំប្រឹងប្រែងធ្វើអស់ពីសមត្ថភាព អ្នកនឹងមិនដែលបន្ទោសលើកំហុសរបស់អ្នកនោះទេ។

៥) ទុក្ខព្រួយគឺជាការប្រាក់ដែលបង់ដោយមនុស្សពូកែឈ្នានីសបង្កើតបញ្ហា។

៦) ភាពរីករាយនិងសីលធម៌របស់មនុស្សគឺជាប់គ្នាមិនអាចបំបែកបាន។

៧) ៩៩ ភាគរយនៃភាពបរាជ័យគឺកើតចេញពីមនុស្សពូកែរកលេស។

៨) សេរីភាពនៃការបញ្ចេញមតិនឹងត្រូវបំបាត់ចោល ប្រសិនបើអ្នកនៅតែបិទមាត់មិនអើពើប្រៀបដូចជាសត្វចៀមគេយកទៅកន្លែងសត្វឃាត។

៩) នៅទីបញ្ចប់ការពិតនឹងត្រូវលាតត្រដាងនៅពេលដែលមានការឈឺចាប់។

១០) មានមនុស្សដែលមានគុណធម៌តិចតួចប៉ុណ្ណោះដែលអាចស៊ូទ្រាំនឹងការដេញថ្លៃរបស់មនុស្សអាក្រក់៕

ចុចអាន៖ ទស្សនៈ ១០ឃ្លារបស់លោក លេអូណាដូ ដាវិនស៊ី កំពូលមនុស្សមានទេពកោសល្យ ដើម្បីអភិវឌ្ឍគំនិត

ដោយ៖ លង់ វណ្ណៈ

X
5s