ច្បាប់នៃជីវិតដ៏អស្ចារ្យទាំង ៨របស់ Miyamoto Musashi វីរៈបុរសកាប់ដាវរបស់ជប៉ុន ផ្លាស់ប្ដូរជីវិតអ្នក​



Miyamoto Musashi គឺជាអ្នកកាប់ដាវ ទស្សនៈវិទូ និងជាអ្នកនិពន្ធដ៏ល្បីល្បាញមួយរូបរបស់ប្រទេសជប៉ុន។ Miyamoto Musashi ចាប់កំណើតក្នុងឆ្នាំ ១៥៨៤។ លោកបានបន្សល់ទុកនូវស្នាដៃជាច្រើន និងទស្សនៈមួយចំនួនដែលមនុស្សជាច្រើនយកមកអនុវត្តរហូតដល់សព្វថ្ងៃ។

មុននឹងលោក ស្លាប់លោកបានសរសេរសៀវភៅ និងបង្កើតនូវច្បាប់នៃជីវិតសំខាន់ៗដែលលោកបានយកទៅអនុវត្តក្នុងជីវិតរបស់លោក។ ខាងក្រោមនេះគឺជាច្បាប់នៃជីវិតដ៏អស្ចារ្យទាំង ៨ដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នក ដែលដកស្រង់ពី Trulyminded៖

១) កុំរស់នៅក្នុងភាពសោកស្ដាយ៖ វាជាការពិតដែលមិនអាចប្រកែកបាន ដែលអ្នកមិនអាចផ្លាស់ប្ដូរអតីតកាលរបស់អ្នកបានឡើយ។ អ្វីៗកើតឡើងដោយសារតែមានហេតុផល ភាពសោកស្ដាយគឺជាផ្នែកមួយនៃជីវិតរបស់អ្នក។ ប្រសិនបើអ្នកនៅតែគិតសោកស្ដាយលើរឿងអ្វីមួយដែលអ្នកបានប្រព្រឹត្ត នោះអ្នកនឹងរស់នៅក្នុងភាពសោកស្ដាយ ពីព្រោះអ្នកមិនអាចផ្លាស់ប្ដូររឿងទាំងនោះបានឡើង។ ដូចនេះ អ្នកត្រូវចេះប្រើប្រាស់ជីវិតរបស់អ្នកក្នុងពេលបច្ចុប្បន្នឲ្យល្អ។

២) ទទួលយកជីវិតរបស់អ្នក៖ អ្នកគួរតែហ៊ានទទួលយកភាពអស់សង្ឃឹម ភាពឈឺចាប់ ស្ត្រេស្ត ភាពភ័យព្រួយ ការបាក់ទឹកចិត្ត ភាពឯកា ក្នុងជីវិតរបស់អ្នក ពីព្រោះអ្វីទាំងអស់នោះគឺជាធាតុផ្សំនៃជីវិតរបស់អ្នក។ អ្នកមិនត្រូវឲ្យបញ្ហាទាំងនោះមកញ៉ាំញ៉ីជីវិតរបស់អ្នកនោះទេ តែអ្នកត្រូវចេះបម្លែងបញ្ហាទាំងនោះទៅជាថាមពល ថ្នាំប៉ូវ ដើម្បីដឹកនាំជីវិតរបស់អ្នកទៅមុខបន្តទៀត។

៣) កុំចង់បានអ្វីដែលអ្នកគ្មានសមត្ថភាព៖ ចំណង់តែងតែធ្វើឲ្យអ្នកចង់បានអ្វីដែលមិនអាចមានសមត្ថភាពដល់។ មនុស្សមានចំណង់តណ្ហា ដូចនេះមនុស្សគ្មានភាពឆ្អែតឆ្អន់ឡើយ។ ដូចនេះ រស់នៅក្នុងជីវិតសាមញ្ញរបស់អ្នក ដោយមិនរំពឹងអ្វីដែលអ្នកមិនអាចធ្វើបាន។

៤) កុំជឿនូវអ្វីដែលអ្នកស្ដាប់ឮ៖ កុំជឿងប់ងល់ទៅលើអ្វីដែលអ្នកគ្រាន់តែស្ដាប់ឮ។ កុំជឿលើអ្វីដែលអ្នកដ៏ទៃនិយាយតៗគ្នា។ អ្នកគួរតែអនុញ្ញាតិឲ្យជំនឿ និងការគិតរបស់អ្នកមានសេរីភាព។

៥) កុំធ្វើជាទាសករទៅលើសម្ភារៈក្រៅខ្លួន៖ ផ្ទះស្អាត ឡានប្រណិត ទូរស័ព្ទទំនើប សម្លៀកបំពាក់ថ្លៃៗប្រហែលជាអ្វីដែលអ្នកគិតថាសំខាន់សម្រាប់អ្នក។ ប៉ុន្តែអ្នកត្រូវគិតថា អ្នកមានកំណប់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានក្នុងជីវិតរបស់អ្នក។ សុខភាព ស្នេហា មិត្តភក្តិ គ្រួសារ មនុស្សជាទីស្រលាញ់ គឺជាកំណប់ទ្រព្យដ៏វិសេសវិសាលរបស់អ្នក។

៦) កុំច្រណែននឹងអ្នកដ៏ទៃ៖ ការច្រណែនគឺជាអារម្មណ៍នៃសេចក្ដីស្អប់។ ប្រសិនបើអ្នកមានការច្រណែននិន្ទាអ្នកដ៏ទៃ នោះការច្រណែននឹងបំផ្លាញជីវិតរបស់អ្នកជាមិនខាន។ អ្នកត្រូវចេះពេញចិត្តនឹងអ្វីដែលអ្នកមាន ហើយកុំច្រណែននឹងអ្នកដ៏ទៃ។ ការច្រណែនមានតែធ្វើឲ្យអ្នកមានអារម្មណ៍មិនស្ងប់ប៉ុណ្ណោះ។

៧) កុំពឹងផ្នែកលើការបង្ហាញផ្លូវរបស់ព្រះទាំងស្រុង៖ បើទោះបីជាអ្នកគោរពព្រះ អ្នកមិនគួរធ្វើតាមទាំងស្រុងទៅលើការបង្រៀនរបស់ព្រះនោះទេ។ ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើគឺខិតខំរៀនសូត្រ អភិវឌ្ឍខ្លួន ហើយដើរតាមផ្លូវត្រូវរបស់អ្នកទៅដល់ទីបញ្ចប់។

៨) ស្មោះត្រង់ចំពោះខ្លួន៖ អ្នកត្រូវតែស្មោះត្រង់ចំពោះខ្លួនអ្នក។ ស្មោះត្រង់ចំពោះខ្លួនអ្នក ស្មោះត្រង់ចំពោះអ្នកដ៏ទៃ៕

ចុចអាន៖ ពុទ្ធឱវាទ ១០ឃ្លារបស់ព្រះសម្មាសម្ពុធ ជាគតិក្នុងការត្រិះរិះពិចារណា

ដោយ៖ លង់ វណ្ណៈ

X
5s