ទស្សនៈ ១០ឃ្លារបស់លោក លេអូណាដូ ដាវិនស៊ី កំពូលមនុស្សមានទេពកោសល្យ ដើម្បីអភិវឌ្ឍគំនិត​



លេអូណាដូ ដាវិនស៊ី (Leonardo da Vinci) គឺជាវិចិត្រករ អ្នកវិទ្យាសាស្ត្រ និងជាអ្នកឆ្នៃប្រឌិតដ៏មានឥទ្ធិពល និងមានទេពកោសល្យម្នាក់ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ លោកលេអូណាដូ ដាវិនស៊ីចាប់កំណើតក្នុងឆ្នាំ ១៤៥២ ក្នុងប្រទេសអ៊ីតាលី។

លោកដាវិនស៊ី បានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់មនុស្សជាតិ ជាពិសេសគឺទស្សនៈរបស់លោក។ ស្នាដៃសិល្បះរបស់លោកដែលបានបន្សល់ទុកមានដូចជា Mona Lisa និង The Last Supper។ ដូចនេះ BizKhmer សូមលើកយកនូវទស្សនៈ ១០ឃ្លារបស់លោក លីអូណាដូ ដាវិនស៊ី មកចែកជូនមិត្តអ្នកអានដើម្បីអភិវឌ្ឍគំនិត៖

១) មនុស្សដែលសាបព្រោះនូវគុណធម៌ និងទទួលបាននូវកិត្តិយស។

២) ទីណាមានការស្រែកគំហក ទីនោះមិនមានចំណេះដឹងពិតនោះទេ។

៣) ទឹកភ្នែកហូរស្រក់ចេញពីបេះដូង មិនមែនចេញពីខួរក្បាលនោះទេ។

៤) មនុស្សមាន៣ប្រភេទ៖ មនុស្សដែលមើលឃើញ មនុស្សដែលមើលឃើញពេលគេប្រាប់ និងមនុស្សដែលងងឹតមើលមិនឃើញ។

៥) ការសិក្សារៀនសូត្រមិនដែលធ្វើឲ្យខួរក្បាលនឿយហត់ឡើយ។

៦) គ្រាន់តែដឹងមិនទាន់គ្រប់គ្រាន់នោះទេ អ្នកត្រូវអនុវត្ត។ គ្រាន់តែចង់មិនទាន់គ្រប់គ្រាន់នោះទេ អ្នកត្រូវតែធ្វើ។

៧) ខ្ញុំពេញចិត្តមនុស្សដែលអាចញញឹមក្នុងបញ្ហា អាចប្រមូលភាពខ្លាំងពីទុក្ខកង្វល់ និងមានភាពរឹងប៉ឹងក្លាហានដោយការឆ្លុះបញ្ចាំង។

៨) គតិបណ្ឌិតគឺជាកូនស្រីនៃបទពិសោធន៍។

៩) ជីវិតដែលគ្មានក្ដីស្រលាញ់មិនមែនជាជីវិតទេ។

១០) ការសិក្សាដោយគ្មានចំណង់គឺជាការបំផ្លាញខួរក្បាល៕

ដោយ៖ លង់ វណ្ណៈ

X
5s