របៀបបញ្ឈប់ (stop) Windows 7 ឬ 8 ពីការដោនឡូដ Windows 10 ស្វ័យប្រវត្តិ
ក្រុមហ៊ុន Microsoft បានបង្កើតប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីបច្ចុប្បន្នគឺ Windows 10 ដែលត្រូវបានកែលំអ និងបន្ថែមមុខងារថ្មីៗ ពិសេសគឺមានការឌីហ្សាញទម្រង់ UI ថ្មីស្អាត។ ជាមួយក្ដីសង្ឃឹមខ្ពស់ ក្នុងការនាំយកបទពិសោធន៍ Windows OS ថ្មីដល់អតិថិជន ក្រុមហ៊ុនបានខិតខំរិះរកវិធីសាស្ត្រដើម្បីឱ្យអ្នកប្រើឆាប់អាប់ដេត ឬដំឡើងប្រើ Windows ជំនាន់ចុងក្រោយនេះ។
ជាក់ស្ដែងអ្នកប្រើ Windows 7 និង Windows 8 ឬ 8.1 នឹងទទួលបានសារបញ្ជាក់អំពីការអាចធ្វើបច្ចុប្បន្នភាពឡើងទៅ Windows 10 បាន។ យ៉ាងណា មិនប្រាកដថា មុខងារនេះនឹងបំពេញចិត្តអ្នកប្រើទាំងអស់នោះទេ ពោលអ្នកប្រើខ្លះមិនចង់ដំឡើងទៅ Windows 10 ឡើយ ប៉ុន្តែបញ្ហានៅត្រង់ថា Windows ជំនាន់ចាស់របស់គេ នឹងធ្វើការទាញយកកញ្ចប់អាប់ដេតដោយស្វ័យប្រវត្តិ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការកុំព្យូទ័រ ពិសេសគឺនឹងត្រូវចំណាយទិន្នន័យអ៊ីនធឺណិតច្រើន។
អីចឹងសាកមកអនុវត្តតាមគន្លឹះនេះ នោះលោកអ្នកអាចអាចបញ្ឈប់ (stop) Windows 7 ឬ 8 ពីការដោនឡូដ Windows 10 ស្វ័យប្រវត្តបាន។
+របៀបទី១៖ ប្រើកម្មវិធីជំនួយ GWX Control Panel
-ប្រសិនអ្នកពិតជាចង់ដកចោលនូវផ្ទាំង “Get Windows 10” បានងាយស្រួល ហើយកំណត់ឱ្យកុំព្យូទ័រ បញ្ឈប់ការដោនឡូដ Windows 10 អ្នកអាចប្រើកម្មវិធីជំនួយប្រភេទ freeware ដែលមានឈ្មោះ GWX Control Panel ពីអ្នកអភិវឌ្ឍកម្មវិធីម្នាក់ (Developer)។
-ត្រូវដោនឡូដ ហើយដំឡើងវាចូលទៅក្នុងកុំព្យូទ័រ។ បន្ទាប់ពីបើកកម្មវិធីហើយ សូមចុចលើប៊ូតុង “Disable Get Windows 10 App” (ដូចរូប)។
-បន្ទាប់មក ចុចលើប៊ូតុង “Disable Operating System Upgrades in Windows Update”។ កុំព្យូទ័ររបស់អ្នកនឹងលែងធ្វើការ Upgrade ហើយក៏នឹងមិនបង្ហាញផ្ទាំង Update ទៀតដែរ។
+របៀបទី២៖
-ជំហានទី១៖ អ្នកនឹងត្រូវដំឡើង patch ពីវែបសាយផ្លូវការរបស់ Microsoft ហើយជ្រើសរើស Version សម្រាប់ OS របស់អ្នក រួចទាញយកដើម្បី ដំឡើងវា និងធ្វើការ reboot។ ខាងក្រោមនេះជាតំណភ្ជាប់៖
Windows 7
Windows 8.1
-ជំហានទី២៖ បើក registry editor ដោយ search នៅត្រង់ Start Menu ឬដោយចុចលើ WIN+R រួចវាយ regedit ហើយចុច Enter។ បន្ទាប់មកចូលទៅ HKEY_LOCAL_MACHINE\SOFTWARE\Policies\Microsoft\Windows\WindowsUpdate
-អ្នកត្រូវបង្កើត Windows Update key នៅត្រង់ផ្នែកខាងឆ្វេង ដោយចុចស្ដាំ mouse នៅលើ Windows node។ ចុចលើ new key ហើយបង្កើត 32-bit DWORD ដាក់ឈ្មោះ DisableOSUpgrade នៅផ្នែកខាងស្ដាំ ហើយកំណត់តម្លៃ 1។
-ដើម្បីកុំឱ្យស្មុគស្មាញច្រើន អ្នកអាចដោនឡូដឯកសារ registry hack file ស្រាប់ ដើម្បីងាយស្រួលកំណត់ជំហានខាងលើ។ ចុចត្រង់ download registry hack file ដើម្បីទាញយក៕