Apple ក៏មានចំណាប់អារម្មណ៍អភិវឌ្ឍបច្ចេកវិទ្យា VR ដែរ ដោយទើបជួលវិស្វវករជំនាញឌីហ្សាញទម្រង់ 3D Interface
ខណៈក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Microsoft, Facebook, Google និង Samsung បានដាក់ចិត្តផ្ដោតអភិវឌ្ឍបច្ចេកវិទ្យា និងផលិតឧបករណ៍ VR នោះ ចំណែកពេលនេះ មានរបាយការណ៍មកថា ក្រុមហ៊ុន Apple ក៏មានចំណូលចិត្តនឹងប្រឡូកចូលចំណែកទីផ្សារ VR នេះផងដែរ។ ក្រុមហ៊ុនដែលមានស្នាក់ការនៅទីក្រុង Cupertino នេះ ស្ថិតក្នុងដំណាក់កាលជិតរួចរាល់ផលិតវីដេអូផ្លូវការហើយ ដែលមិនត្រឹមតែទទួលទិញយកក្រុមហ៊ុន VR មួយចំនួនកាលពីឆ្នាំមុននោះទេ តែថ្មីៗនេះក៏បានជួលអ្នកជំនាញឌីហ្សាញទម្រង់ 3D Interface ឱ្យមកបម្រើការក្នុងក្រុមហ៊ុនផងដែរ។
https://youtu.be/I57HHwp341A
យោងតាមគេហទំព័រ Financial Times ឱ្យដឹងថា លោក Doung Bownman ដែលជានាយកប្រចាំនៅមជ្ឈមណ្ឌល Human-Computer Interaction នៃសាកលវិទ្យាល័យ Virginia Tech ពីមុន ពេលនេះ នឹងបម្រើការឱ្យក្រុមហ៊ុន Apple។ អំឡុងរយៈពេល ៥ឆ្នាំមកនេះ លោកបានធ្វើការពាក់ព័ន្ធការឌីហ្សាញទម្រង់ 3D interface និងអភិវឌ្ឍសម្រាប់ប្រើក្នុងការជ្រមុជទឹកនូវ VR។ លោកថែមទាំងបានសរសេរសៀវភៅមួយក្បាលស្ដីអំពីក្បួនច្បាប់ វិធីសាស្ត្រ VR ដែលបានដាក់លក់នៅលើគេហទំព័រ Amazon ផងដែរ។
បណ្ដាក្រុមហ៊ុនផ្សេងៗ បានទទួលស្គាល់ចំណេះដឹង និងបទពិសោធន៍ការងាររបស់ Bownman លើផ្នែក VR/AR។ គាត់ជាមនុស្សម្នាក់ដំបូងដែលទទួលបានប្រាក់រង្វាន់ ១០ម៉ឺនដុល្លារពីក្រុមហ៊ុន Microsoft លើការអភិវឌ្ឍឧបករណ៍ HoloLens ចំនួន២។
សូមបញ្ជាក់ថា Apple បានទទួលទិញយកក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាគម្រោង VR/AR មួយចំនួននៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានដូចជា៖ Faceshift, Metaio, Primesense និង Emotient ជាដើម។ ក្រុមហ៊ុនថែមទាំងបានទិញយក Perceptio ដែលជាក្រុមហ៊ុនមានឯកទេសអភិវឌ្ឍប្រព័ន្ធរូប AI កាលពីខែតុលា ឆ្នាំ២០១៥ កន្លងទៅ។ Virtual Reality នឹងមានភាគរីកចម្រើន មានទីផ្សារខ្ពស់នៅពេលអនាគត ហើយគេរំពឹងថា នឹងអាចរកចំណូលដល់ ៨០ពាន់លានដុល្លារនៅឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការវិភាគរបស់ក្រុមហ៊ុន Goldman Sachs៕