​ដើម្បី​​បង្កើត​គណនេយ្យ​​ចុះ​ឈ្មោះ​ក្រុមហ៊ុន​​​​នៅ​លើ​គេហទំព័រ​ក្រសួង​ត្រូវ​​ធ្វើ​ដូចម្តេច​ខ្លះ?​



ក្រោយ​មានការ​ធ្វើ​កំណែទម្រង់​ជា​បន្តបន្ទាប់ នៅ​ពេល​បច្ចុប្បន្ន​នេះ ម្ចាស់​អាជីវកម្ម​ថ្មីថ្មោង​​​ដែល​​ចង់​ចុះ​បញ្ជី​ក្រុមហ៊ុន​នៅ​ក្រសួង​ពាណិជ្ជកម្ម​ ​គឺ​​​​ត្រូវ​​បង្កើត​គណនេយ្យ​​មួយ​នៅ​លើ​គេហទំព័រ​របស់​ក្រសួងពាណិជ្ជកម្ម​ជាមុនសិន​នៅ​មុន​ពេល​ចុះ​បញ្ជី​ក្រុមហ៊ុន។ ការ​ង្កើត​គណនេយ្យ​​​​របស់​អ្នក​​នៅ​ពេល​នេះ គឺ​ជា​ការ​ចុះ​ឈ្មោះ​ជា​​អ្នក​ប្រើប្រាស់​ថ្មី (Register as new user) ដែល​លោក​អ្នក​ត្រូវ​ចូល​ទៅ​កាន់​​គេហទំព័រ​ក្រសួង​ www.businessregistration.moc.gov.kh។ នៅ​ពេល​ដែលអ្នក​ចូល​ទៅ​​កាន់​ Link នេះ វា​នឹង​លោត​ផ្ទាំង​ទំព័រ​មួយ​​ដែល​មាន​​ចំណង​ជើង​ធំៗ​ថា "ចុះបញ្ជី​ពាណិជ្ជកម្ម ឬ Business Registration” ដូច​មាន​នៅ​ក្នុង​រូបភាពខាងក្រោម​។ ជំហាន១៖ សូម​មើល​ទៅ​​ផ្ទាំង​ខាងស្តាំ​​នៃ​ទំព័រ​ខាងក្រោម នោះ​លោក​អ្នក​នឹង​ឃើញ​ពាក្យ Login/Register ហើយ​​នឹង​មាន​បង្ហាញ​ផ្ទាំង​ចំនួន​៣​គឺ ១.Login ២. Register as new user ៣.Activate (User)

ជំហានទី២៖ ​ដោយសារតែ​អ្នក​ជា​អ្នក​បង្កើត​គណនេយ្យ​ដំបូង​ចុះ​ឈ្មោះ​​​នៅ​លើ​គេហទំព័រ​ក្រសួង​នេះ ដូច្នេះ​លោក​អ្នក​ត្រូវ​ជ្រើសរើស​​ផ្ទាំង​​ទី២ សញ្ញាព្រួញក្រហម​ គឺ Register as new user។   ជំហានទី៣៖​ បន្ទាប់​មក​វា​នឹង​លោត​ផ្ទាំង​ដូច​ខាងក្រោម ហើយ​លោក​អ្នក​ត្រូវ​បំពេញ​​ព័ត៌មាន​ផ្សេងៗ​​​ដែល​រួម​មាន​ព័ត៌មាន​អំពី​អ្នក​ប្រើប្រាស់ និង​ព័ត៌មាន​ទំនាក់ទំនង​ជា​ដើម​។ ​អ្នក​អាច​ជ្រើសរើស​ភាសា​ជា ភាសាខ្មែរ ឬ​អង់គ្លេស​ក៏​បាន​អាស្រ័យ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​លោក​អ្នក។

ជំហាន​ទី ៤៖ នៅពេល​អ្នក​បំពេញ​ព័ត៌មាន​ផ្សេងៗ​រួចហើយ សូម​ចុច​លើ​ពាក្យ​ “create”( “បង្កើត”) នៅ​ផ្នែក​ខាងក្រោម​បង្អស់ នោះ​អ្នក​នឹង​ឃើញ​ផ្ទាំង​ថ្មី​លេច​ចេញ​មក​។ នេះ​មាន​ន័យ​ថា ​​អ្នក​បាន​បង្កើត​គណនេយ្យ​បាន​ជោគជ័យ​​ហើយ​។ បន្ទាប់​ពី​នោះ លោក​អ្នក​អាច​ចូល​ទៅ​កាន់​គណនេយ្យ​របស់​លោក​អ្នក​​នៅ​ពេល​ណា​​មួយ​ក៏​បាន​នៅ​​លើក​ក្រោយ។ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ Username (ឈ្មោះ​​អ្នក​ប្រើប្រាស់​) និង password (លេខសម្ងាត់​) ​ឲ្យ​ច្បាស់​ ​ដោយ​មិន​ចូល​ទៅ​កាន់​ទំព័រ Register as new user ទៀត​នោះ​ទេ។ លោក​អ្នក​ត្រូវ​ចូល​មក​កាន់​ទំព័រ Login វិញ​ម្តង ព្រោះ​​​អ្នក​បាន​​បង្កើត​គណនេយ្យ​រួច​ហើយ៕ ថ្លៃ​សេវាកម្ម​បង្កើត​គណនេយ្យ​នេះ គឺ​​ឥតគិតថ្លៃ៕

ប្រភព៖ ក្រសួង​​ពាណិជ្ជកម្ម​

X
5s