មូលហេតុសំខាន់ៗទាំង ៤យ៉ាងដែលអ្នកគួរដុសធ្មេញជាមួយអំបិល
អំបិលគឺជាគ្រឿងផ្សំដ៏សាមញ្ញមួយដែលអ្នកអាចរកបាននៅក្នុងគ្រប់ផ្ទះបាយ។ ប៉ុន្តែក្រៅពីប្រើប្រាស់សម្រាប់ចម្អិនម្ហូប អំបិលក៏ជាអ្នកសម្អាតធ្មេញមួយដ៏មានប្រសិទ្ធភាពដែរ។ ខាងក្រោមនេះគឺជាមូលហេតុសំខាន់ៗទាំង៤យ៉ាងដែលអ្នកគួរដុសធ្មេញជាមួយអំបិល៖
១) ពង្រឹងអញ្ចាញឲ្យរឹងមាំ៖ សារធាតុខនិជដែលមាននៅក្នុងអំបិលមានប្រយោជន៍សម្រាប់សុខភាពអញ្ចាញនិងភាពរឹងមាំរបស់វា។ ម្យ៉ាងទៀតគ្រឿងផ្សំធម្មជាតិនេះក៏មានប្រយោជន៍ច្រើនជាងផលិតផលថ្នាំដុសធ្មេញគីមីផ្សេងទៀតដែរ។
២) ការពារការពុកធ្មេញ៖ ការពុកធ្មេញអាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងដូចជា ស្ករ បាក់តេរី និងអតុល្យភាពនៃកម្រិតpH។ កម្រិតអាស៊ីដខ្ពស់នៅក្នុងមាត់អាចបណ្ដាលឲ្យធ្មេញពុកបាន។ ហេតុនេះការដុសធ្មេញជាមួយអំបិលនឹងជួយកាត់បន្ថយជាតិអាស៊ីដនិងបង្កើនតុល្យភាពកម្រិតpHមកវិញបាន។
៣) ទប់ស្កាត់នឹងកាកសំណល់៖ អំបិលត្រូវបានគេស្គាល់ជាម្សៅសម្អាតធ្មេញដ៏បុរាណមួយ។ អំបិលអាចកម្ចាត់កាកសំណល់ផ្សេងៗដែលមាននៅចន្លោះធ្មេញនិងក្នុងមាត់របស់អ្នក។ កាកសំណល់មិនត្រឹមតែប៉ះពាល់ដល់សុខភាពមាត់ធ្មេញប៉ុណ្ណោះទេ តែក៏រួមទាំងផ្នែកដទៃទៀតនៃសុខភាពរបស់អ្នកផងដែរ។
៤) ជួយធ្វើឲ្យធ្មេញសជាងមុន៖ ដើម្បីទទួលបានប្រសិទ្ធភាពនេះ អ្នកអាចលាយអំបិលជាមួយម្សៅសូដាដើម្បីបង្កើតជាថ្នាំដុសធ្មេញ។ ទាំងពីរនេះលាយបញ្ចូលគ្នានឹងកម្ចាត់ភាពកខ្វក់ចេញពីមាត់ធ្មេញនិងធ្វើឲ្យធ្មេញរបស់អ្នកសជាងមុន៕
ដោយ៖ ស្រីពៅ