វៀតណាម ជាអ្នកផ្គត់ផ្គង់សំលៀកបំពាក់ធំទី២ រសប់កូរ៉េខាងត្បូង
វៀតណាម រំពឹងថា ការនាំចេញសំលៀកបំពាក់របស់ខ្លួនចុងឆ្នាំនេះ ទៅកាន់ប្រទេសកូរ៉េខាងត្បូងនឹងកើនឡើង ក្រោយទទួលបានលទ្ធផលល្អរយៈពេល ៧ ខែ ឆ្នាំ ២០១៨។
ចាប់តាំងពីខែមករា ដល់ កក្កដា ឆ្នាំ២០១៨ វៀតណាមបាននាំចេញសំលៀកបំពាក់ ទៅប្រទេសកូរ៉េខាងត្បូង កើនឡើង ២៤,៨៨% ស្មើ ១,៥ពាន់លានដុល្លារ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តែក្នុងខែកក្កដាមួយ ការនាំចេញផលិតផលវិស័យមួយនេះ ទៅទីផ្សារប្រទេសនៅភាគខាងជើងអាស៊ីមួយនេះ មានរហូតដល់ ២៧០,៧លានដុល្លារ កើន ២៤,១៨%បើធៀបនឹងខែ មិថុនា ឆ្នាំ២០១៨ និងកើន ២៤,០៦% បើធៀបនឹងខែ កក្កដា ឆ្នាំ២០១៧។ យោងតាមអគ្គនាយកដ្ឋានគយ ប្រទេសកាន់លទ្ធិកុម្មុយនិស្ត កូរ៉េខាងត្បូងជាទីផ្សារនាំចេញសំលៀកបំពាក់ធំបំផុតទី ៤ របស់ខ្លួន ដោយស្រូបចំណូលបាន ២,៧ពាន់លានកាលពីឆ្នាំ ២០១៧។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងដែរថា កំណើនដ៏ខ្លាំងក្លានេះ ក្នុងទឹកដីប្រទេសល្បីខាងវិស័យកែសម្ផស្ស គឺដោយសារតែ ការប្រកួតប្រជែងគុណភាពសំលៀកបំពាក់វៀតណាម និងការចំណាយខ្ពស់ របស់អ្នកប្រើប្រាស់លើទីផ្សារនេះ។ បន្ថែមលើនេះ ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កូរ៉េខាងត្បូង ជំរុញឱ្យពន្ធ នៃការនាំចេញសំលៀកបំពាក់វៀតណាម មានកម្រិតទាបជាងប្រទេសណាៗទាំងអស់ ក្នុងតំបន់អាស៊ាន។ របាយការណ៍ Vneconomy.vn. បង្ហាញថា នៅចុងឆ្នាំនេះ ការនាំចេញវិស័យកាត់ដេរវៀតណាម ទៅកូរ៉េខាងត្បូង រំពឹងនឹងកើន ២០% បើធៀបនឹងឆ្នាំមុន និងកើន ២២% ស្មើ ៣,២ពាន់លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំពេញ ធៀបនឹងឆ្នាំ ២០១៧។ អគ្គនាយកដ្ឋានគយ បាននិយាយថា ៧ខែក្នុងឆ្នាំ ២០១៨ វៀតណាមទាញចំណូលសរុបពីការនាំចេញគ្រប់វិស័យ ទៅទីផ្សារកូរ៉េខាងត្បូង មានចំនួន ១០,២ ពាន់ដុល្លារ កើន ៣២,១៣% ធៀបនឹងឆ្នាំ ២០១៧។ គួរបញ្ជាក់ថា ចិន និងវៀតណាម ជាប្រទេសផ្គត់ផ្គង់សំលៀកបំពាក់ធំបំផុត របស់រដ្ឋាភិបាលទីក្រុងសេអ៊ូល ដោយមានចំណែកទីផ្សារ ៣៤,៤៦% និង ៣២,៦៧%៕
ដោយ៖ សុម៉ាលីន
ប្រភព៖ vietnamnews.vn