ទាំងនេះគឺជាប្រយោជន៍​ចំនួន​ ៣​របស់​គ្រាប់​ត្របែក​ ដែលលោក​​អ្នក​គួរ​យល់​ដឹង​



នៅ​ពេល​ទទួលទាន​ផ្លែ​ត្របែក គ្រាប់​របស់​វា​ច្រើន​តែ​ត្រូវ​បាន​គេ​មិន​ទទួលទាន​ហើយ​យក​ទៅ​បោះ​ចោល។ ប៉ុន្តែ​តើ​អ្នក​មាន​ដឹង​ទេ​ថា គ្រាប់​របស់​ត្របែក​បង្កប់​ដោយ​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​របស់​មនុស្ស​យើង។ ខាងក្រោម​នេះ​គឺជា​ប្រយោជន៍​ចំនួន​៣​របស់​គ្រាប់​ត្របែក​ដែល​អ្នក​គួរ​យល់​ដឹង៖

១) ជួយ​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម៖ ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​គ្រាប់​ត្របែក​អាច​គ្រប់គ្រង​ការ​រំលាយ​ស្ករ​ដោយ​រាងកាយ​របស់​អ្នក ដែល​អាច​កាត់បន្ថយ​ការ​ធ្លាក់​ចុះ​នៃ​កម្រិត​អាំងស៊ុយលីន និង​កម្រិត​គ្លុយកូស​នៅ​ក្នុង​រាងកាយ​បាន។ ម្យ៉ាងទៀត​ការ​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ដែរ​ថា ការ​ទទួលទាន​គ្រាប់​ត្របែក​អាច​ទប់ស្កាត់​រោគសញ្ញា​នៃ​ជំងឺ​ទឹកនោមផ្អែម​បាន​ទៀត​ផង។

២) ព្យាបាល​បញ្ហា​ភ្នែក៖ គ្រាប់​ត្របែក​គឺជា​ប្រភព​វីតាមីន​អា​ដ៏​ល្អ​មួយ​សម្រាប់​សុខភាព​ភ្នែក​របស់​អ្នក។ វា​អាច​ជួយ​ទប់ស្កាត់​រោគសញ្ញា​នៃ​ជំងឺ​ភ្នែក​ដូចជា ភ្នែក​ឡើង​បាយ ការ​ចុះ​ខ្សោយ​ទៅ​នៃ​ចក្ខុប្រសាទ និង​សុខភាព​ភ្នែក​ទាំងមូល។ វា​មិនត្រឹមតែ​អាច​ទប់ស្កាត់​រោគសញ្ញា​ចុះ​ខ្សោយ​ទៅ​នៃ​ភ្នែក​នោះ​ទេ តែ​វា​ក៏​អាច​បង្កើន​ការ​មើល​ឃើញ​ដែល​ចុះ​ខ្សោយ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​ផង​ដែរ។

៣) បង្កើន​កម្រិត​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម៖ កម្រិត​វីតាមីន​សេ​ដ៏​ខ្ពស់​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ត្របែក​មាន​ខ្ពស់​ជាង​ផ្លែ​ក្រូច​៥​ដង ដែល​អាច​បង្កើន​កម្រិត​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដ៏​ច្រើន​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក។ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​គឺជា​អ្នក​ការពារ​ដ៏​ខ្លាំងក្លា​ទប់ទល់​នឹង​វត្តមាន​របស់​ពពួក​រ៉ាឌីកាល់​សេរី​ដែល​មាន​នៅ​ក្នុង​រាងកាយ​របស់​អ្នក ដែល​ជា​មូលហេតុ​ចម្បង​នៃ​ការ​កកើត​ជំងឺ​កាច​សាហាវ​មួយ​ចំនួន​ដូចជា មហារីក​និង​ជំងឺ​គាំង​បេះដូង៕

ដោយ៖ ស្រីពៅ

X
5s