មជ្ឈមណ្ឌលផលិតភាពជាតិកំពុងរៀបចំ ពានរង្វាន់ «ស៥» ឬគេហកិច្ចល្អ
មជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា នៃក្រសួង ឧស្សាហកម្ម និងសិប្បកម្ម កំពុងរៀបចំកម្មវិធីពានរង្វាន់ «ស៥» ឬ គេហកិច្ចល្អ ប្រចាំឆ្នាំ២០១៨។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលខាងលើ។
កម្មវិធីនេះ មានគោលដៅ ទទួលស្គាល់ សហគ្រាស សិប្បកម្ម ក្រុមហ៊ុនអង្គភាពឆ្នើមទាំងឡាយដែលប្រឹងប្រែងកែលម្អ ឬអភិវឌ្ឍន៍ខ្លួនតាមវិធីសាស្ត្រ «ស៥» (សម្រិតសម្រាំង សណ្ដាប់ធ្នាប់ សម្អាត ស្ដង់ដារ និងស្ថិតស្ថេរ» និង ប្ដេជ្ញាឈានទៅរកឧត្ដមភាពធុរកិច្ច (Business Excellence)។