ឥណ្ឌូណេស៊ី​ គ្រោង​នាំ​ចូល​អង្ករ​ ២លាន​តោន​ឆ្នាំ​នេះ​



មន្ត្រី​ពាណិជ្ជកម្ម​លោកឥណ្ឌូណេស៊ីលោក Enggartiasto Lukita បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ ថា ឆ្នាំ​នេះ​រដ្ឋាភិបាល​​ទីក្រុងហ្សាកាតា បាន​អះអាង​ឡើង​វិញ​ចំពោះ​គម្រោងនាំ​ចូល​អង្ករ ​២ ​លាន​តោន។

លោក​​ថា ការ​សម្រេច​នាំ​អង្ករ​​ ២លាន​តោន​នេះ ធ្វើ​ឡើង​អំឡុង​ពេល ​កិច្ច​ប្រជុំ​សម្របសម្រួល​មួយ ក្នុង​ចំណោម​ក្រសួង​ពាក់ព័ន្ធ និង​ទីភ្នាក់ងារ​ភស្តុភារState Logistics Agency (Bulog) កាល​ពី​ខែ​មេសា​កន្លង​ទៅ​ ហើយ​គម្រោងនេះទៀតសោត ធ្វើឡើងដើម្បី​រក្សាតម្លៃ​​អង្ករ​នៅ​លើ​ទីផ្សារ។ យោង​តាម​ស្ថិតិ​នាំអង្ករ​ចូល​​ឥណ្ឌូណេស៊ី (BPS) ​ឆ្នាំ​២០១៤ ប្រទេសឥណ្ឌូណេស៊ី បាន​នាំ​ចូល​អង្ករ ៨៤៤,១៦៤ តោន ​ឆ្នាំ ២០១៥ នាំចូល ៨៦១,៦០១តោន ឆ្នាំ​២០១៦ នាំ​ចូល ១២លាន​តោន និង ​៣០៥,២៧៥តោន នៅ​ឆ្នាំ​២០១៧។ លោក Enggartiasto Lukita រៀបរាប់​ថា ការ​នាំ​ចូល​អង្ករ​ដ៏​ច្រើន​នេះ គឺ​ដើម្បី​រក្សា​តម្លៃ​ទីផ្សារ​នៃ​ទំនិញ ក្រោម​តម្លៃ​ ៩,៤៥០​រូពី (៦៥សេន)​ក្នុង១​គីឡូក្រាម​នៅ​ខេត្ត ចាវ៉ា, Lampung និង​ភាគ​ខាងត្បូង​កោះ​ស៊ូម៉ាត្រា ក៏​ដូចជា​តម្លៃ​ ១០,២៥០រូពី ក្នុង​១គីឡូក្រាម ក្នុង​ខេត្ត Papua និង ​Maluku។ យោង​តាម​គេហទំព័រ​តម្លៃ​ស្បៀង​អាហារ hargapangan .id តម្លៃ​អង្ករ​នៅ​តំបន់​​ជា​ច្រើន ក្នុង​​ប្រទេស​​ហ្វីលីពីន បាន​កើន​ឡើង​លើស​តម្លៃ​ជួញ​ដូរ។

ប្រភព៖ Thejakartapost
ដោយ៖ សុម៉ាវត្តី

X
5s