សម្រង់ទស្សនៈ ១០ឃ្លារបស់ខុង ជឺ ជាការត្រិះរិះពិចារណានិងរៀនសូត្រតាម​



ខុង ជឺ គឺជាទស្សនៈវិទូ គ្រូបង្រៀន និងជាអ្នកនយោបាយដ៏អស្ចារ្យ និងល្បីល្បាញម្នាក់ក្នុងប្រទេសចិន។ ទស្សនៈរបស់លោកនូវតែមានតម្លៃ និងត្រូវបានគេយកទៅប្រើប្រាស់ស្ទើរទូទាំងសកលលោករហូតដល់សព្វថ្ងៃ។ ដូចនេះ BizKhmer សូមលើកយកសម្រង់ទស្សនៈ ១០ឃ្លារបស់កំពូលអ្នកប្រាជ្ញខុង ជឺ ដើម្បីជាការត្រិះរិះពិចារណា៖

១) គតិបណ្ឌិត ចិត្តមេត្តា និងសេចក្ដីក្លាហាន គឺជាត្រូវបានគេកំណត់ថាជាគុណភាពនៃមនុស្សម្នាក់ៗ។

២) ខ្ញុំស្ដាប់លឺ ខ្ញុំនឹងភ្លេច។ ខ្ញុំមើលឃើញ ខ្ញុំនឹងចាំ។ ប៉ុន្តែពេលខ្ញុំធ្វើ ខ្ញុំនឹងយល់។

៣) អ្វីគ្រប់យ៉ាងសុទ្ធតែមានភាពស្រស់ស្អាតរបស់វា ប៉ុន្តែមិនប្រាកដថាមនុស្សគ្រប់គ្នាសុទ្ធតែមើលឃើញនោះទេ។

៤) បើទោះបីជាអ្នកទៅទីណាក៏ដោយ ចូរយកចិត្តនិងបេះដូងរបស់អ្នកទៅផង។

៥) មិនខ្វល់ថាអ្នកដើរយឺតប៉ុណ្ណានោះទេ តែសំខាន់សូមកុំឈប់។

៦) មនុស្សដែលចេះសួរ ល្ងង់តែមួយពេលប៉ុណ្ណោះ ប៉ុន្តែមនុស្សដែលមិនហ៊ានសួរ នឹងក្លាយជាមនុស្សល្ងង់មួយជីវិត។

៧) ដំណើររាប់ពាន់រោជចាប់ផ្ដើមពីជំហានទីមួយ។

៨) មនុស្សគ្រប់គ្នាសុទ្ធតែដូចគ្នាទាំងអស់ ប៉ុន្តែមានតែទម្លាប់របស់មនុស្សម្នាក់ៗប៉ុណ្ណោះដែលខុសគ្នា។

៩) ប្រសិនបើអ្នកគិតថាអ្នកជាមនុស្សដែលឆ្លាតជាងគេក្នុងបន្ទប់មួយ នោះអ្នកចូលច្រលំបន្ទប់ហើយ។

១០) អំពើណាដែលអ្នកមិនចង់ឲ្យកើតលើរូបអ្នក ចូរកុំធ្វើវាលើអ្នកដ៏ទៃ។

ដោយ៖ លង់ វណ្ណៈ

X
5s