ថៃ នៅ​តែ​ជាបងធំ​ ផលិតរថយន្ត នៅអាស៊ាន​



ថៃជាអ្នកផលិតរថយន្តធំជាងគេបំផុតនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន តាមពីក្រោយដោយឥណ្ឌូណេស៊ី និងម៉ាឡេស៊ី​ ពោល​គឺ​ផលិត​រថយន្ត​របស់​ថៃ​​មានការនាំចេញជាង ១០០ប្រទេស ​ ឧស្សាហ៍កម្មគ្រឿង បន្លាស់ និងផលិតរថយន្តរបស់ប្រទេសនេះ បានរួមចំណែក​ជិត ១២% នៃកំណើនសេដ្ឋកិច្ចសរុប និងបានផ្ដល់ការងារដល់ប្រជាជនច្រើនជាង ៥០០,០០០នាក់។

 

ក្នុងឆ្នាំ២០១៧ ថៃបាននាំចេញរថយន្ត ១,១៤ លានគ្រឿង លក់ក្នុងស្រុក ០,៨៧លានគ្រឿង ដូច្នេះសើ្ម ១,៩៨គ្រឿង ខណៈឆ្នាំ២០១៦ ប្រទេសមាន GDP ធំលំដាប់ទី២នេះ នាំចេញបាន ១,១៩លានគ្រឿង និងលក់ក្នុងស្រុក ០,៧លានគ្រឿង សរុប ១,៩៤លានគ្រឿង។ បើនិយាយពីការផលិតនៅអាស៊ានវិញ ថៃផលិតបានជាង ១.៥០០.០០០គ្រឿង ចំណែកសមាជិកអាស៊ានទាំងមូល លើសនេះតិចតួចប៉ុណ្ណោះ។ កាលពីឆ្នាំ២០១២ និង២០១៣ ថៃផលិតបានជិត ២.៥០០.០០០គ្រឿង ច្រើនមែនទែន បើធៀបនឹងសមាជិកអាស៊ាន៩ផ្សេងទៀត ពោលគឺផលិតមិនបាន ២លានគ្រឿងផង។ ចំណែកនៅឆ្នាំ ២០២០ ថៃគ្រោងផលិតរថយន្តអោយបាន ៣.៥០០.០០០ គ្រឿង។  

 

ក្រុមហ៊ុនរថយន្តរថយន្តល្បីផលិត និងដំឡើងនៅថៃ មានដូចជា Toyota, Isuzu, Honda, Mitsubishi, Nissan និង BMW ដែលបូកបញ្ចូលគ្នា ស្មើ ២លានគ្រឿងជារៀងរាល់ឆ្នាំ។ គួរបញ្ជាក់ថា ក្រៅជាបងធំផលិតរថយន្តនៅអាស៊ាន ថៃជាប្រទេសនាំចេញគ្រឿងបន្លាស់រថយន្តធំបំផុតលំដាប់ទី ១៣ និងជាអ្នកផលិតរថយន្ត (Commercial vehicle) ធំបំផុតទី៦ លើពិភពលោក៕

ប្រែសម្រួល៖ សុម៉ាវត្តី 

X
5s