​មហាសេដ្ឋី​​​ ​​ចេក​ ​ម៉ា៖ ​​​«​កុំ​​រៀន​តាម​ចេក ​ម៉ា ​កុំ​​រៀន​តាម​​​ ​បៀល​​ ​ហ្គេត​​!​​ត្រូវ​រៀន​តាម​អ្នក​ជិត​ខាង​របស់​អ្នក​»​



មនុស្ស​ជាច្រើន​​យល់​ឃើញ​ថា ​ដើម្បី​​ក្លាយ​ជា​មនុស្ស​ជោគជ័យ ​​​គឺ​គប្បី​ត្រូវ​រៀន​តាម​​បុគ្គល​​ជោគជ័យ​​​​ក្នុង​លោក ​ជា​ពិសេស​​ ​​បុគ្គល​ល្បីៗ​ដូច​ជា​​ ​លោក​ ​បៀល​​ ​ហ្គេត ​ដែល​ជា​មហាសេដ្ឋី​របស់​អាមេរិក ​​ឬ ​​លោក​ ​ចេក​ ​ម៉ា​​ ​ដែល​ជា​មហាសេដ្ឋី​របស់​ចិន​។ ​​

ប៉ុន្តែ​សម្រាប់​​​លោក​ចេក ​ម៉ា ​​​​​យល់​ឃើញ​​​​ផ្ទុយ​ពី​គំនិត​នេះ​។ ​​​​​​​លោក​​យល់​ឃើញ​ថា ​ស្ថានភាព​​​មិន​ដូច​គ្នា​នោះ​ទេ ​ព្រោះ​ថា ​ប្រទេស​នីមួយៗ​​មាន​ប្រព័ន្ធ​ច្បាប់​ផ្សេងៗ​គ្នា ​ប្រព័ន្ធ​អប់រំ​ផ្សេង​គ្នា ​និង វប្បធម៌​ផ្សេងៗ​គ្នា ​ដូច្នេះ​ហើយ​បើ​​ព្យាយាម​ធ្វើ​តាម​​​បុគ្គល​ជោគជ័យ​ណា​ម្នាក់​ដោយ​មិន​បាន​គិត​ ​អំពី​ស្ថានភាព​ជាក់​ស្តែង​នោះ​ខ្លួន​នោះ​ទេ ​គឺ​គ្មាន​ឡើយ​ពាក្យ​ថា ​ជោគជ័យ​។

ផ្ទុយ​ទៅ​វិញ ​​មាន​​តែ​ការ​បរាជ័យ​ ​និង ការ​ខក​បំណង​យ៉ាង​​ធំធេង​។ ​មហាសេដ្ឋី​ចិន​រូប​នេះ​ ​បាន​​ផ្តល់​អនុសាសន៍​​​​ឲ្យ​​​​​យុវជន​ជំនាន់​ក្រោយ​​ប្រឹងប្រែង​រៀន​សូត្រ​ពី​មនុស្ស​ជុំវិញ​ខ្លួន ​​ដែល​កំពុង​រស់នៅ​​ក្នុង​​​ស្ថានភាព​សង្គម​ដូច​គ្នា​ ​​​ហើយ​ព្យាយាម​រក​ឲ្យ​ឃើញ​ថា ​​ហេតុ​អ្វី​បាន​ជា​ពួកគេ​​ពូកែ​ជាង ​អស្ចារ្យ​ជាង​ ​និង ជោគជ័យ​ជាង​​​អ្នកដទៃ៕

X
5s