ក្រុមហ៊ុន Google ​បង់​ប្រាក់​ឱ្យ Apple ​តម្លៃ ១ពាន់​លាន​ទៅលើ​សេវាកម្ម​ស្វែង​រុករក (Default Search) នៅ​លើ iOS សម្រាប់​ឆ្នាំ២០១៤​



យោង​តាម​ឯកសារ​តុលាការ​ពាក់ព័ន្ធ​ករណី​ក្រុមហ៊ុន Oracle និង Google ​ឱ្យ​ដឹង​ថា ​ក្រុមហ៊ុន Google ​រក​ចំណូល​បាន​ប្រមាណ ៣១ពាន់​លាន​ដុល្លារ​ពី​ប្រព័ន្ធ​ប្រតិបត្តិការ Android OS។ ​ចំណែក​ពេល​នេះ មាន​ព័ត៌មាន​ថា Google នឹង​មាន​ការ​ទូទាំង​ប្រាក់​សំណង​ឱ្យ​ទៅ​ឱ្យ​ក្រុមហ៊ុន Apple ​លើ​ថ្លៃ​សេវាកម្ម​ស្វែង​រុករក​លក្ខណៈ​ដើម (​Default Search) នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS។

o-GOOGLE-APPLE-facebook-702x336

យោង​តាម​គេហទំព័រ Bloomberg ​ឱ្យ​ដឹង​ថា Google នឹង​បង់​ប្រាក់​ប្រមាណ ១ពាន់​លាន​ដុល្លារ​ទៅ​លើ​សេវាកម្ម Search ​ដែល​ដំណើរការ​នៅ​លើ iOS platform ​របស់ Apple សម្រាប់​ឆ្នាំ​២០១៤ កន្លង​ទៅ។ Apple និង Google ​មាន​កិច្ចព្រមព្រៀង​មួយ​ត្រង់ Google ត្រូវ​បក់​ប្រាក់​ទៅ​ឱ្យ Apple ​គិត​ជា​ភាគរយ​នៃ​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​សេវាកម្ម Search ​នៅ​លើ​ផលិតផល​របស់ Apple។ ចំណែក​ភាគហ៊ុន​រវាង​ក្រុមហ៊ុន​ទាំងពីរ ៣៤% ​នៃ​ចំណូល​ពី Search ​នៅ​លើ​ផលិតផល Apple។ មេធាវី​របស់ Google ​បាន​ព្យាយាម​ចង់​ឱ្យ​ដក​ចេញ​នូវ​តួលេខ ៣៤% ​នេះ​ពី​កំណត់ត្រា​តុលាការ ប៉ុន្តែ​ចៅក្រម​បដិសេធ​មិន​ព្រម​យក​ចេញ​ពី​របាយការណ៍​ឡើយ។ អ្វី​ដែល​ជា​ការ​គួរ​ឱ្យ​ចាប់អារម្មណ៍​ពី​ករណី​នេះ គឺ​ថា Apple ​បាន​រិះគន់ Google ​សម្រាប់​គោលការណ៍ Search របស់​គេ ពួក​គេ​មាន​ការ​សប្បាយ​ចិត្ត នឹង​ការ​ទទួល​បាន​ចំណូល​ពី​សេវាកម្ម Search ​នៅ​ពេល​វា​ត្រូវ​បាន​ប្រើប្រាស់​នៅ​លើ platform របស់​ពួក​គេ៕
X
5s