ចំណេះ​សេដ្ឋកិច្ច​ខ្លីៗ ​អ្នក​គួរ​ដឹង​ពី ​​អាស៊ាន និង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង ៦​



អស់​រយៈ​ពេល​៥១​ឆ្នាំ​ ដែល​​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅកាត់​ថា ASEAN ត្រូវ​បាន​បង្កើត​ឡើង ហើយ​រហូត​មកទល់​បច្ចុប្បន្ន សមាគម​មួយ​នេះ មាន​សមាជិក​អចិន្ត្រៃយ៍ចំនួន ​១០ ​ប្រទេស​រួម​ទាំង​កម្ពុជា​ផង​ដែរ។ ខាង​ក្រោម​នេះ ជា​រឿង​សំខាន់ ៤ ចំណុច​ដែល​អ្នក​គួរ​ស្វែង​យល់​ពី​អាស៊ាន។

A. អត្រា​ប្រជាជនសមាជិកអាស៊ាន ១. ឥណ្ឌូណេស៊ី៖ ២៦១,១១៥ លាន​នាក់​ (៤០,៨៩%) ២. ហ្វីលីពីន៖ ១០៣,៣២០ លាន​នាក់ (១៦,១៨%) ៣. វៀតណាម៖ ៩២,៧០១ លាន​នាក់ (១៤,៥២%) ៤. ថៃ៖ ៦៨,៨៦៤ លាន​នាក់ (១០,៧៩%) ៥. មីយ៉ាន់ម៉ា៖ ៥២,៨៨៥ លាន​នាក់ (៨,២៨%) ៦. ម៉ាឡេស៊ី៖ ៣១,១៨៧លាន​នាក់ (៤,៨៨%) ៧. កម្ពុជា៖ ១៥,៧៦២ លាន​នាក់ (២,៤៧%) ៨. ឡាវ៖ ៦,៧៥៨ លាន​នាក់ (១,០៦%) ៩. សិង្ហបុរី៖ ៥,៦០៧ លាន​នាក់ (០,៨៨%) ១០. ប្រ៊ុយណេ៖ ០,៤២៣ លាន​នាក់ (០,០៧%)

B. អត្រា​ប្រជាជន ASEAN ប្រៀបធៀប ចិន ឥណ្ឌា អឺរ៉ុប អាមេរិក និង​ជប៉ុន ១. ចិន៖ ១.៣៧៨,៦៦៥ លាន​នាក់​ ២.ឥណ្ឌា៖ ១.៣២៤,១៧១ លាន​នាក់ ៣. អាស៊ាន៖ ៦៣៨,៦២៤ លាន​នាក់ ៤. អឺរ៉ុប៖ ៥១១,៤៩៧ លាន​នាក់ ៥. អាមេរិក​៖ ៣២៣,១២៨ លាន​នាក់ ៦. ជប៉ុន៖ ១២៦,៩៩៥ លាន​នាក់

C. ទំហំ GDP សមាជិក​ប្រជាជាតិ​អាស៊ាន ១. ឥណ្ឌូណេស៊ី៖ ៩៣២,២៦ ពាន់​លាន​ដុល្លារ(៣៦,៤៩%) ២. ថៃ៖ ៤០៦,៨៤ ពាន់​លាន​ដុល្លារ​ (១៥,៩៣%) ៣. ហ្វីលីពីន៖ ៣០៤,៩០ ពាន់​លាន​ដុល្លារ (១១,៩៤%) ៤. សិង្ហបុរី៖ ២៩៦,៩៧ ពាន់​លាន​ដុល្លារ (១១,៦២%) ៥. ម៉ាឡេស៊ី៖ ២៩៦,៣៦ ពាន់​លាន​ដុល្លារ (១១,៦០%) ៦.វៀតណាម៖ ២០២,៦២ ពាន់​លាន​ដុល្លារ (៧,៩៣%) ៧. មីយ៉ាន់ម៉ា៖ ៦៧,៤៣ ពាន់​លាន​ដុល្លារ (២,៦៤%) ៨. កម្ពុជា៖ ២០,០២ ពាន់​លានដុល្លារ (០,៧៨%) ៩. ឡាវ៖ ១៥,៩០ ពាន់​លាន​ដុល្លារ​(០,៦២%) ១០. ប្រ៊ុយណេ៖ ១១,៤០ ពាន់​លាន​ដុល្លារ (០,៤៥%)

D. ទំហំ GDP អាស៊ាន​ធៀប​​ ចិន ឥណ្ឌា អឺរ៉ុប អាមេរិក និង​ជប៉ុន ១. អាមេរិក៖ ១៨,៥៦៩ ទ្រីលាន​ដុល្លារ ២. អឺរ៉ុប៖ ១៦,៣៩៨ ទ្រីលាន​ដុល្លារ ៣. ចិន៖ ១១,១៩៩ ទ្រីលាន​ដុល្លារ ៤. ជប៉ុន៖ ៤,៩៣៩ ទ្រីលាន​ដុល្លារ ៥. អាស៊ាន៖ ២,៥៥៥ ទ្រីលាន​ដុល្លារ ៦. ឥណ្ឌា៖ ២,២៦៤ ទ្រីលាន​ដុល្លារ នេះ​ជា​របាយការណ៍​ចេញ​ពី​ធនាគារ​ពិភពលោក World Bank ក្នុង​ឆ្នាំ​២០១៦ ដែល​ត្រូវ​បាន​​សារព័ត៌មាន Aseanup យក​មក​ចុះផ្សាយ​ឡើង​វិញ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ៕

ដោយ៖ សុម៉ាវត្តី ​​

X
5s