បំណុលសាធារណៈ​វៀតណាម​កើន​ដល់​ ១.៥០០ដុល្លារក្នុង​ពលរដ្ឋ​ម្នាក់​



បំណុល​​សាធារណៈ​វៀតណាម​​នឹង​កើន​ឡើង​ដល់ ៦៣,៩២% នៃ GDP សរុប ស្មើ​នឹង ១៥២ ពាន់​លាន​ដុល្លារ នៅ​ត្រឹម​​ចុង​ឆ្នាំ​​២០១៨ ​បើ​គិត​ធៀប​នឹង​​ពលរដ្ឋ​​​ម្នាក់ៗ​ត្រូវ​ជាប់​បំណុល​រដ្ឋ ១.៥០០​ ដុល្លារ​លើស ១៥០​ដុល្លារ បើធៀបឆ្នាំមុន​ជាប់​តែ ១.៣៥០ ដុល្លារ​ប៉ុណ្ណោះ។ នេះ​បើ​​បើ​តាម​របាយការណ៍ ​ក្រសួង​ផែនការ និង​គម្រោង​វៀតណាម។ របាយការណ៍​ដដែល​បង្ហាញ​ថា បំណុល​​​​សាធារណៈ​របស់​វៀតណាម​មាន​ដូចជា បំណុល​រដ្ឋាភិបាល​កណ្ដាល ​បំណុល​រដ្ឋាភិបាល​ខេត្ត និង​ប្រាក់​កម្ចី​ធនាគារ។ បំណុល​រដ្ឋាភិបាល​កណ្ដាល ដែល​ជា​ប្រភព​ចម្បង​នៃ​បំណុល ត្រូវ​បាន​គេ​ប៉ាន​ប្រមាណ​ មាន ៥២,% នៃ GDP ស្មើ ១២៥ ពាន់​លាន​ដុល្លារ​អាមេរិក។ ការ​ព្យាករណ៍​បំណុល​នេះ គឺ​ផ្អែក​លើ​សេណារីយ៉ូ​នៃ​កំណើន GDP ,៥៣% និង​អតិផរណា​ក្រោម​៤% ក្រសួង​ផែនការ និង​គម្រោង​វៀតណាម​ ក៏​បាន​ព្យាករណ៍​ដែរ​ថា បំណុលសាធារណៈ​​​របស់​ខ្លួន នឹង​​ធ្លាក់​ចុះ​មក​ត្រឹម ៦៣,៤៦% នៅ​ឆ្នាំ​ក្រោយ និង​ ៦២,៥៨% នៃ GDP ក្នុង​ឆ្នាំ​២០២០។  បំណុល​សាធារណៈ​របស់​វៀតណាម បា​ន​កើន​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​គឺកើន​ឡើង ៦,% ពី​ឆ្នាំ ២០១៣ -២០១៧  ហើយ​បើ​តាម​​​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម ​​មូលហេតុ​ចម្បង​ចំពោះ​​បញ្ហា​នេះ​ គឺ​ការ​ចំណាយ​លើស​លប់៕ ប្រភព៖ vnexpress ​ប្រែសម្រួល៖ សុម៉ាវត្តី
X
5s