សេដ្ឋកិច្ចថៃលូតលាស់លឿនជាងការរំពឹងទុក របស់សេដ្ឋកិច្ចវិទូធំៗ
នៅត្រីមាសទី២ ឆ្នាំ២០១៨ សេដ្ឋកិច្ចថៃបានលូតលាស់លឿនជាងការរំពឹងទុករបស់សេដ្ឋកិច្ចវិទូ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Ajot ថ្មីៗនេះ។
ផ្អែកតាមការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ (NESDB) កំណើននៃតម្រូវការប្រើប្រាស់របស់ប្រជាជនថៃ (Private Consumption) បានកើនឡើង ៤,៥% ការនាំចរញទំនិញកើន ៧,៤% ពោលកើនពី ៤,៧% បើធៀបនឹង៣ខែមុន។
ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេស ដែលដឹកនាំដោយរដ្ឋាភិបាលយោធាមួយនេះ ផ្អែកសំខាន់លើចំណូលពាណិជ្ជកម្មដ៏រឹងមាំ និងវិស័យទេសចរណ៍ ប៉ុន្តែហានិភ័យចម្បងបំផុតរបស់ថៃ គឺភាពតានតឹងពាណិជ្ជកម្មរវាង ចិន និងអាមេរិក ជាហេតុគំរាមកំហែងដល់សង្វាក់ផ្គង់ផ្គង់ក្នុងតំបន់។
ទោះបីជាយ៉ាងណា បើតាមអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គម លោក Thosaporn Sirisumphand រហូតមកទល់នឹងពេលនេះ ថៃរងផលប៉ះពាល់តិចតួចប៉ុណ្ណោះ ហើយមហាអំណាចសេដ្ឋកិច្ចទី២ នៅអាស៊ីអាគ្នេយ៍នេះ អាចនឹងមានឧកាសនាំផលិតផលរបស់ខ្លួន ទៅកាន់មហាអំណាចសេដ្ឋកិច្ចពិភពលោក អាមេរិក និងចិន។
បញ្ហាប្រឈមមួយទៀតដែលថៃមាននោះ គឺសោធនាដកម្មលិចទូកនៅភូកេត កាលពីខែកក្ដដា សម្លាប់ទេសចរចិនជាង៤០នាក់ អាចនឹងកាត់បន្ថយចំនួនភ្ញៀវរយៈពេលវែង ខណៈលំហូភ្ញៀវចិនកន្លងមក បានធ្វើអោយសេដ្ឋកិច្ចថៃផ្ទះឡើងខ្លាំង។
ក្រោមហេតុផលនេះលោក Thosaporn បានទម្លាក់ការព្យាករចំណូលឆ្នាំ២០១៨ពី ១,២៣ ទ្រីលានបាត មកត្រឹម ២,១៥ ទ្រីលានបាតស្មើនឹង ៥៦ពាន់លានដុល្លារ ដោយសារតែការលិចទូក ចំណែកព្រឹត្តិការណ៍ World Cup ក៏បានធ្វើអោយទេសចរឃ្លាតឆ្ងាយពីប្រទេសថៃផងដែរ។
ក្នុងឆ្នាំ២០១៧ មហាអំណាចសេដ្ឋកិច្ចយក្សបន្ទាប់ពីឥណ្ឌូណេស៊ីនេះ មាន GDP ៤៥៥,៤០០ ពាន់លានដុល្លារ ខណៈឆ្នាំ២០១៨នេះ មានការប៉ានប្រមាណថា GDP ថៃនឹងកើនដល់ ១,៣១០ ទ្រីលានដុល្លារ៕
ប្រែសម្រួល៖ សុម៉ាវត្តី