អានកម្រងគំនិតសំខាន់ៗរបស់អ្នកប្រាជ្ញក្នុងលោក និយាយអំពី សុភមង្គលក្នុងជីវិតមនុស្ស
១) «មិនមែនគ្រប់សកម្មភាពទាំងអស់ អាចបង្កើតសុភមង្គលបានទេ។ ប៉ុន្តែសុភមង្គលមិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មានសកម្មភាព»។--- ដោយ Benjamin Disraeli
២) «សុភមង្គល មិនមែនកើតឡើងដោយសារតែ យើងមានប៉ុណ្ណានោះទេ ប៉ុន្តែវាអាស្រ័យលើ ថាតើយើងចេះរីករាយជាមួយវាច្រើនប៉ុណ្ណា»។--- ដោយCharles Spurgeon
៣) «បំណងសំខាន់បំផុតនៃជីវិត គឺដើម្បីទទួលបានភាពរីករាយ»។--- ដោយDalai Lama
៤) «សុភមង្គល មិនមែនជាអ្វីដែលគេបង្កើតស្រាប់សម្រាប់អ្នកនោះទេ។ វាអាចកើតឡើងបាន ដោយសារតែសកម្មភាពរបស់អ្នកប៉ុណ្ណោះ»។--- ដោយDalai Lama
៥) «ក្នុងឆាកជីវិតនេះ មានសុភមង្គលតែម្យ៉ាងប៉ុណ្ណោះ គឺនៅពេលស្រលាញ់គេ និង ត្រូវបានគេស្រលាញ់វិញ»។--- ដោយGeorge Sand