មុនចុះឈ្មោះបង្កើតក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត តើលោកអ្នកត្រូវត្រៀមឯកសារអ្វីខ្លះ?
ជាការអនុវត្តជាក់ស្តែងមួយនៅចំណោមការអនុវត្តិនីតិវិធីផ្សេងៗទៀតនៅការចុះបញ្ជីពាណិជ្ជកម្ម ប្រសិនបើលោកអ្នកចង់ចុះឈ្មោះបង្កើតក្រុមហ៊ុន "ឯកជនទទួលខុសត្រូវមានកម្រិត ឬ Private Limited Company" លោកអ្នកត្រូវប្រាកដថា លោកអ្នកបានត្រៀមរួចរាល់ហើយនៅក្នុងដៃនូវរាល់ឯកសារដូចខាងក្រោមនេះ៖
១.អ្វីដែលត្រូវរៀបចំជាមុន មុនពេលចុះបញ្ជីអាជីវកម្ម -ជ្រើសរើសឈ្មោះក្រុមហ៊ុនឲ្យហើយ៖ មុនពេលសម្រេចចុះឈ្មោះក្រុមហ៊ុន លោកអ្នកត្រូវប្រាកដថា ឈ្មោះក្រុមហ៊ុនរបស់លោកអ្នក ត្រូវបានជ្រើសរើសរួចរាល់ហើយ។ ជាប្រការល្អ លោកអ្នកអាចត្រៀមឈ្មោះចាប់ពី ២ឡើងទៅ ដើម្បីជៀសវាងមានឈ្មោះស្ទួននៅក្នុងបញ្ជីពាណិជ្ជកម្មរបស់ក្រសួង ដែលអ្នកផ្សេងគេអាចបានចុះបញ្ជីមុនអ្នកក៏ថាបាន។ -ត្រូវបើកគណនេយ្យធនាគារមួយ៖ ជាគោលការណ៍របស់ក្រសួង នៅពេលលោកអ្នកចុះបញ្ជីពាណិជ្ជកម្ម លោកអ្នកតម្រូវឲ្យមានគណនេយ្យធនាគារអេស៊ីលីដា ប្រសិនបើលោកអ្នកចង់ទូទាត់ថ្លៃសេវានេះតាមប្រព័ន្ធអនឡាញ។ ប៉ុន្តែលោកអ្នកអាចទៅក្រសួងពាណិជ្ជកម្ម ឬ តាមធនាគារផ្សេងៗទៀតប្រសិនបើលោកអ្នកចង់ទូទាត់សេវាកម្មដោយផ្ទាល់។ -ត្រូវតម្កល់ដើមទុនវិនិយោគនៅក្នុងគណនេយ្យធនាគារនោះ៖ ម្ចាស់អាជីវកម្មម្នាក់ៗត្រូវមានដើមទុនប្រហែល ៤ លានរៀល ឬ ស្មើនឹង ១ ០០០ ដុល្លារនៅក្នុងគណនេយ្យធនាគារណាមួយ។
ក៏ប៉ុន្តែចំនួននេះ គឺអាស្រ័យលើប្រភេទអាជីវកម្មរបស់លោកអ្នក បើលោកអ្នកមានកាន់តែច្រើនកាន់តែល្អ ខណៈដែលការអនុវត្តជាក់ស្តែង លោកអ្នកគួរតែត្រូវមានដើមទុន២០ លានរៀល ឬ ៥ ០០០ដុល្លារឡើងទៅ។ លោកអ្នកនឹងត្រូវបង្ហាញជូនក្រសួងពាណិជ្ជកម្មនៅពេលចុះបញ្ជីក្រុមហ៊ុន ដើម្បីទុកជាភស្តុតាងបញ្ជាក់ថា លោកអ្នកពិតជាមានដើមទុនគ្រប់គ្រាន់សម្រាប់ធ្វើអាជីវកម្ម។ -អនុសារណៈនៃការយោគយល់គ្នានៃការបង្កើតក្រុមហ៊ុន ប្រសិនបើមានគ្នាច្រើន៖ នៅពេលបង្កើតក្រុមហ៊ុន ឯកជនទទួលខុសត្រូវមានកម្រិតដែលមានគ្នាច្រើន លោកអ្នកនឹងបង្កើតអនុសារណៈនៃការយោគយល់គ្នា ឬ លក្ខន្តិកៈផ្សេងទៀតសម្រាប់ការគ្រប់គ្រងនៅក្នុងក្រុមហ៊ុន។ ឯកសារទាំងនេះ នឹងតម្រូវឲ្យលោកអ្នកត្រូវបង្ហាញជូននៅពេលចាប់ផ្តើមចុះបញ្ជីពាណិជ្ជកម្ម។
២. ឯកសារតម្រូវសម្រាប់ការចុះបញ្ជី នៅមុនពេលលោកអ្នកទៅចុះឈ្មោះក្រុមហ៊ុន លោកអ្នកត្រូវមានឯកសារទាំងនេះ ដែលក្រសួង ឬស្ថាប័នទទួលចុះបញ្ជីពាណិជ្ជកម្មនឹងតម្រូវឲ្យលោកអ្នកត្រូវមានជាចាំបាច់៖ -បង្កើតឈ្មោះក្រុមហ៊ុនជាភាសាខ្មែរ និងអង់គ្លេស -តម្លៃក្នុងមួយភាគហ៊ុនដែលលោកអ្នកបានកំណត់ជាមួយសមាជិកផ្សេងៗទៀត -ថតចម្លង ឬ ស្គែនឯកសារដែលបញ្ជាក់ពីអាសយដ្ឋាន(វិក័យប័ត្រទឹក អគ្គិសនី កិច្ចសន្យាជួលផ្ទះ ឬ អគារ ប្លង់ដី) -ថតចម្លង ឬ ស្គែនអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនរបស់ម្ចាស់ក្រុមហ៊ុន និងអ្នកគ្រប់គ្រងក្រុមហ៊ុន -ថតចម្លង ឬ ស្គែនអនុសារណៈនៃការយោគយល់គ្នា និងលក្ខន្តិកៈនៃការបង្កើតក្រុមហ៊ុន -ថតចម្លង ឬ ស្គែនព័ត៌មានលម្អិតរបស់បុគ្គលិកនីមួយៗនៅក្នុងក្រុមហ៊ុន -ត្រូវមានលិខិតថ្កោលទោសដែលបញ្ជាក់ថា លោកអ្នក ឬ ម្ចាស់ភាគហ៊ុនដទៃទៀតមិនធ្លាប់ជាប់ពិរុទ្ធណាមួយ -ត្រៀមរូបថតថ្មី 4x៦ ជាច្រើនសន្លឹក -មានអ៊ីម៊ែលផ្ទាល់ខ្លួន៕
ប្រភព៖ MOC