លោកឧកញ៉ា ជា ដែន ៖ ជាអ្នកដឹកនាំបច្ចុប្បន្ន​ ឱ្យ​តែមានការងារមានទិសដៅដើរទៅមុខនោះជាការល្អណាស់​



ថ្លែងក្នុងឱកាសសម្ពោធក្រុមហ៊ុនសំណង់ ហួត ជា ចំពោះផលិផលមកពីម៉ាឡេស៊ី MC កាលពីថ្ងៃទី១៨ សីហាឆ្នាំ២០១៨ កន្លងទៅនេះ ប្រធានសមាគមន៍ទីផ្សាកម្ពុជា លោកឧកញ៉ា ជា ដែន បានមានប្រសាសន៍ថា​ ៖«ជាអ្នកដឹកនាំបច្ចុប្បន្នឱ្យ​តែមានការងារមានទិសដៅដើរទៅមុខ ដោយមិនងាកឆ្វេង ងាកស្តាំ នោះជាការល្អណាស់ ចុះទំរាំលោក ហ៊ួតជា បានប្រើឈ្មោះផ្ទាល់ជាផ្លាកសញ្ញាទៀតនោះ»។ លោកមានប្រសាសន៍បន្តទៀតថា៖ «ក្នុងនាមលោកជាប្រធានសមាគមន៍ទីផ្សាកម្ពុជា សូមគាំទ្រយ៉ាងពេញ​ទំហឹង​ ដល់ក្រុមហ៊ុនសំណងហ៊ួតជាដែលជាសមាជិកដ៍សំខាន់របស់សមាគមន៍ទីផ្សា ហើយក៏ជាក្រុមហ៊ុនដែលកើតចេញពីការតស៊ូដ៏វែងឆ្ងាយរបស់លោក​ទំរាំក្រុមហ៊ុនមួយនេះមានឈ្មោះហួតជាជាផ្លាកសញ្ញាដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម និងបោះសំឡេង​ក្នុងចំណោម អតិថិជនទូទាំងប្រទេសកម្ពុជា ផងដែរ»។

 លោកបានសង្កត់ធ្ងន់ថា​ អ្នកដឹកនាំអាជីវកម្មត្រូវតែអនុវត្តន៍​អាជីវកម្មដោយមានការទទួលខុសត្រូវ និងប្រកប ដោយការប្រុងប្រយ័ត្នខ្ពស់ ព្រោះនៅពេលក្រុមហ៊ុនជួបឧបសគ្គ មិនគ្រាន់តែខ្លួនយើងទេដែលឆ្លងកាត់បញ្ហា ផ្សេងៗ ប៉ុន្តែវា​នឹង​​ជះ​ឥទ្ឋិពលដល់ក្រុមការងារ បុគ្គលិកគ្រប់ផ្នែក ហើយជាពិសេសអតិថិជនដែលគាំទ្រ ផលិតផលនិងសេវកម្មរបស់យើងនៅទូទាំងប្រទេសកម្ពុជាផងដែរ។ លោកឧកញ៉ា​ ជា ដែន បានបញ្ចប់ការថ្លែងដោយពាក្យជូនពរដល់ក្រុមហ៊ុនហួតជានិងជូនកន្ត្រកផ្កាដល់លោកហួតជាជាម្ចាស់ក្រុមហ៊ុនដោយក្តីសោមនស្សរីករាយ និងភាតរភាព៕

អត្ថបទ៖ សហការី

X
5s