ខ្សែសាកថ្មទំនើប សាកទូរស័ព្ទឆាប់ពេញជាងមុន ២ដង ប្រើបានទាំង iPhone និងទូរស័ព្ទ Android
បច្ចេកវិទ្យាសាកថ្មលើទូរស័ព្ទនាពេលបច្ចុប្បន្នកាន់តែទំនើប ត្រូវបានគេរកវិធីសាស្ត្រថ្មីៗ ដើម្បីឱ្យការសាកថ្មបានរហ័សឆាប់ពេញ។ ជាក់ស្ដែងខ្សែសាកថ្មឆ្លាតវៃ SONICable នេះ ត្រូវបានផលិតឡើងតាមបច្ចេកវិទ្យាទំនើបចុងក្រោយ ជួយឱ្យអ្នកសាកថ្មលើស្មាតហ្វូនបានរហ័សជាងខ្សែសាកថ្មទូទៅ ២ដង។
https://youtu.be/RRxrrlGsYOw
ខ្សែសាកថ្មដែលមានឈ្មោះ SONICable នេះ មានលក្ខណៈពិសេស មិនត្រឹមតែអាចសាកថ្មទូរស័ព្ទឆាប់ពេញប៉ុណ្ណោះទេ រីឯការឌីហ្សាញក៏មានរាងស្លីមស្អាតទាន់សម័យ រំលេចដោយពណ៌ស លាយខៀវ ហើយមានក្បាលឌុយពណ៌ខៀវស្រស់។ ខ្សែសាកទំនើបនេះក៏មានពណ៌ស និងពណ៌ខ្មៅលាតផងដែរ។