B.I.O​ ផ្ដល់​ឱកាសពង្រឹងសមត្ថភាពអាជីវកម្ម និង​ទុនពង្រីកអាជីវកម្ម​



បញ្ហាខ្វះខាតទុនបង្វិល បញ្ហាគ្រប់គ្រងធនធានមនុស្ស ខ្វះបទពិសោធន៍ក្នុងការគ្រប់គ្រងប្រតិបត្តិការ​អាជីវកម្ម កង្វះខាតក្នុងការទទួលបានព័ត៌មានទីផ្សារ និងខ្វះនូវផែនការក៏ដូចជាយុទ្ធសាស្រ្តក្នុងការធ្វើអាជីវកម្ម ជា​បញ្ហា​ដែល​ម្ចាស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ភាគ​ច្រើននៅ​កម្ពុជា​​បាន​និង​កំពុង​ជួយ​ប្រទះ។ ការ​បង្កើត​កម្មវិធី B.I.O​  ដោយ​សមាគមន៍​អ្នកវិនិយោគកម្ពុជា (Cambodia Investor Club-CiC) ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​អត្ថប្រយោជន៍​​​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​​ក្នុង​ការ​ដោះស្រាយ​​បញ្ហា​​ប្រឈម​ទាំង​នេះ។ ​BizKhmer បាន​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​លោក ហ៊ាង​ រស្មី អ្នក​សម្រប​សម្រួល​កម្មវិធី B.I.O នៃសមាគមន៍​អ្នកវិនិយោគកម្ពុជា។ ​លោក​ នឹង​ចែក​រំលែក​នូវ​ព័ត៌មាន​លម្អិត​អំពី​កម្មវីធីនេះ។

 បើអ្នកគិតថាអាជីវកម្មរបស់អ្នកត្រូវការទុនបន្ថែមក្នុងការពង្រីកអោយកាន់តែធំជាងមុន ក៏ដូចជាចំណេះដឹងបន្ថែមដើម្បីពង្រឹងនិងពង្រីកអជីវកម្ម កម្មវិធី B.I.O ជាជម្រើសដ៏ល្អមួយសម្រាប់លោកអ្នក។ សម្រាប់ព័ត៍មានបន្ថែមនិងពាក្យស្នើសុំចូលរួមកម្មវិធី សូមអញ្ជើញទូរសព្ទទៅកាន់លេខ ០៧៨ ៩៨០ ០៥៩ ឬលោកអ្នកអាចទាញយកពាក្យស្នើសុំពីគេហទំព័រ https://www.tiny.ccc/bio_app_em ។ សូម​បញ្ជាក់ថា​ កម្មវិធី​នឹង​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី១៨ ​ខែ​សីហា​ ខាង​មុខនេះ៕

X
5s