តើអ្នកដំណើរអាចយកសម្ភារៈតាមខ្លួនអ្វីខ្លះ នៅពេលឆ្លងកាត់ព្រំដែនដោយមិនជាប់ពន្ធគយ?​



យោងតាមច្បាប់របស់កម្ពុជា អ្នកដំណើរទាំងអស់តាមគ្រប់មធ្យោបាយដឹកជញ្ជូន និង ជនទាំងឡាយដែលឆ្លងកាត់ព្រំដែន អាចយកទំនិញតាមខ្លួនបានដោយលើកលែងពន្ធ និងអាករផ្សេងៗនូវទំនិញ និង សម្ភារប្រើប្រាស់ផ្ទាល់ខ្លួន ដូចខាងក្រោម៖

-សុរាគ្រប់ប្រភេទដោយមានចំណុះមិនឲ្យលើសពី ២លីត្រ ឡើយ -បារីមិនឲ្យលើសពី ២០០ដើម ឬ ស៊ីហ្គាមិនឲ្យលើសពី ៥០ដើម ឬ ថ្នាំជក់មិនឲ្យលើសពី ២៥០ក្រាម -ទឹកអប់ និង គ្រឿងតុបតែងខ្លួនចំណុះមិនលើស ៣៥០ មីលីលីត្រ -សម្ភារ និង ឧបករណ៍ផ្សេងទៀតក្នុងបរិមាណសមស្រប ដែលជាតម្រូវការក្នុងការធ្វើដំណើរ ហើយពុំមែនជាទំនិញប្រភេទហាមឃាត់ដាច់ខាត -ជនដែលមានអាយុតិចជាង ១៨ឆ្នាំមិនទទួលបានការអនុគ្រោះលើមុខទំនិញទី១ និងទី២ ខាងលើទេ។ ប្រិយមិត្តចង់ដឹងលម្អិតពីនីតិវិធីនេះ សូមមើលលិខិតលេខ ៧៧៣ អគរ. ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្តីពីការកំណត់បរិមាណទំនិញឬ សម្ភារប្រើប្រាស់ផ្ទាល់ខ្លួន ដែលអាចយកតាមខ្លួនបាន ដោយលើកលែងពន្ធ និងអាករផ្សេងៗរបស់អ្នកដំណើរ អ្នកបម្រើការតាមមធ្យោបាយដឹកជញ្ជូន និង ជនទាំងឡាយដែលឆ្លងកាត់ព្រំដែន៕

ស្រាវជ្រាវ៖ Soranda 
ប្រភព៖ អគរ

X
5s