គតិទាំង៥ឃ្លាសម្រាប់ជួយអ្នកឲ្យស្វែងយល់ពីជីវិត​



១) «គ្មាន​នរណា​ម្នាក់​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​អន់​ជាង​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អ្នក​នោះ​ឡើយ»។ Eleanor Roosevelt

២) «សូម​កុំ​ឲ្យ​នរណា​ម្នាក់​ទាញ​ទម្លាក់​អ្នក​ទាប​ពេក​រហូត​ទាល់​តែ​ស្អប់​គាត់»។ Martin Lurther King

៣) «នៅ​ពេល​ដែល​នរណា​ម្នាក់​ធ្វើឲ្យ​អ្នក​រង​ទុក្ខ នោះ​ក៏​ដោយសារ​តែ​គាត់​រង​ទុក្ខ​នៅ​ក្នុង​ជម្រៅ​ខាង​ក្នុង​របស់​គាត់ ហើយ​ទុក្ខសោក​របស់​គាត់​ក៏​បាន​កំពប់។ គាត់​មិន​ត្រូវការ​ការ​ដាក់​ទោស​នោះ​ទេ តែ​គាត់​ត្រូវការ​ការ​ជួយ។ នេះ​គឺជា​សារ​ដែល​គាត់​កំពុងតែ​ផ្ញើ​មក»។ Thich Nhat Hanh

៤) «នៅ​ពេល​អ្នក​មិន​បាន​អ្វី​ដែល​អ្នក​ចង់​បាន អ្នក​រង​ទុក្ខ។ បើ​អ្នក​បាន​អ្វី​ដែល​អ្នក​មិន​ចង់​បាន នោះ​អ្នក​ក៏​រងទុក្ខ។ បើ​ទោះ​ជា​អ្នក​បាន​អ្វី​ដែល​អ្នក​ចង់​បាន​យ៉ាង​ប្រាកដ​ក៏​ដោយ ក៏​អ្នក​នៅ​តែ​រងទុក្ខ​ដែរ ពី​ព្រោះ​តែ​អ្នក​មិន​អាច​មាន​វា​រហូត​នោះ​ទេ។ ការ​គិត​របស់​អ្នក​គឺជា​ការ​លំបាក​របស់​អ្នក។ វា​ចង់​មាន​សេរីភាព​ចេញ​ពី​ការ​ផ្លាស់ប្ដូរ។ សេរីភាព​ពី​ការ​ឈឺ​ចាប់ សេរីភាព​ពី​កាតព្វកិច្ច​នៃ​ការ​រស់នៅ​និង​ការ​ស្លាប់។ ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ​គឺជា​ច្បាប់ ហើយ​ក៏​គ្មាន​ការ​លាក់ពុត​ប៉ុណ្ណា​ដែល​អាច​ផ្លាស់ប្ដូរ​ការ​ពិត​នេះ​បាន​ដែរ»។ សូក្រាត

៥) «សូម​កុំ​អនុញ្ញាត​ឲ្យ​ទង្វើ​របស់​អ្នកដទៃ​បំផ្លាញ​ដល់​សន្តិភាព​នៅ​ខាងក្នុង​របស់​អ្នក​ឲ្យ​សោះ»។ សម្ដេច​សង្ឃ​ដាឡៃ ឡាម៉ា

ដោយ៖ ស្រីពៅ

X
5s