នាយកគ្រប់គ្រង BuddlePlus លោក រដ្ឋធានី៖ យុវជនគួររៀនធ្វើការឲ្យគេជាមុនសិនមុនពេលសម្រេចចិត្តធ្វើអាជីវកម្មដោយខ្លួនឯង
សហស្ថាបនិកវ័យក្មេងរបស់ក្រុមហ៊ុន BuddlePlus លោក អ៊ុយ រដ្ឋធានី ដែលជាក្រុមហ៊ុនផ្ដោតទៅសេវាកម្មសម្អាតអនាម័យលក្ខណះស្ដង់ដាសម្រាប់ក្រុមហ៊ុន និងអគារនានាដែលបច្ចុប្បន្នកំពុងទទួលបានការគាំទ្រពីអតិថិជន បានផ្ដល់យោបល់និងបង្ហាញពីកត្តាចាំបាច់សម្រាប់យុវជនដែលមានក្ដីស្រមៃចង់ក្លាយជាសហគ្រិន នាពេលអនាគតថា បើចង់ជោគជ័យកក្នុងការធ្វើអាជីវកម្មយុវជនគួររៀនធ្វើការឲ្យគេឱ្យបានច្បាស់ជាមុនសិន។
សហគ្រិនវ័យក្មេងរូបនេះបានលើកឡើងថា យុវជនភាគច្រើននៅពេល ទំនេរ ឬនៅថ្ងៃចុងសប្ដាហ៍តែងតែចូលរួមសិក្ខាសាលាឬចូលរៀនវគ្គខ្លីៗដើម្បីបំផុត និងជំរុញខ្លួនឱ្យក្លាយជាអ្នកអាជីវកម្ម ប៉ុន្តែយុវជនខ្លួនឯងត្រូវតែដឹងថា ការរៀនគឺមិនដូចជាការអនុវត្តជាក់ស្ដែងនោះទេ មានន័យថា បទពិសោធន៍នៃការធ្វើអាជីវកម្មទាមទារឲ្យយើងមានបទពិសោធន៍ច្រើន ហើយបទពិសោធន៍ទាំងអស់នោះគឺបានមកតាមរយៈការធ្វើការងារឲ្យគេជាមុនសិន។
លោកបានលើកឡើងបន្តថា សម្រាប់បុគ្គលដែលឆ្លាតនៅពេលដែលគាត់ចូលធ្វើការងារឲ្យគេ គឺគាត់នឹងរៀនពីមជ្ឈដ្ឋានដែលនៅជុំវិញខ្លួនគាត់ ឧទាហរណ៍ថាតើខាងលក់គេ សិក្សាទៅលើអ្វីខ្លះ? គេមានរបាយការណ៍អ្វីខ្លះ? តើគេត្រូវសិក្សាពីអតិថិជនរបស់គេយ៉ាងម៉េចខ្លះ? តើគេឆ្លើយតបជាមួយអតិថិជនរបស់គេយ៉ាងម៉េចដែរ? តើខាងហិរញ្ញវត្ថុគេត្រូវធ្វើអ្វីខ្លះ? តើគេត្រូវកត់ត្រាបញ្ជីបែបណា? តើគេទាលុយយ៉ាងម៉េចខ្លះដើម្បីឲ្យបានលុយលឿន? ហើយខាងអ្នកផ្គត់ផ្គង់(Supplier) តើយើងត្រូវទាក់ទងយ៉ាងម៉េចនិងចរចាយ៉ាងម៉េចខ្លះដើម្បីឲ្យគេទុកចិត្តយើងហើយឲ្យយើងជំពាក់គេ? ដូច្នេះទាំងនេះគឺសុទ្ធតែជាវិធីសាស្រ្តនិងជាចំណុចស្នូលដែលយើងត្រូវរៀនមុនពេលបើកអាជីវកម្ម។
ស្ថាបនិករូបនេះបន្តទៀតថា ៖«សម្រាប់អ្នកដែលគាត់ចង់សាកល្បងធ្វើអាជីវកម្ម គាត់ចង់ដឹងពីដំណើរនៃការធ្វើអាជីវកម្មគឺគាត់អាចសាកល្បងធ្វើបានប៉ុន្តែបើគាត់មានចិត្តចង់ធ្វើត្រឹមតែរយៈពេលខ្លីគួរតែកុំធ្វើវាអីព្រោះវានាំឲ្យខាតពេលវេលា ម្យ៉ាងទៀតទីមួយគាត់ខ្វះបទពិសោធន៍ ទី២គឺគាត់គ្មានជំនាញច្បាស់លាស់ដូច្នេះវាអាចនិងប្រឈមនឹងបញ្ហាច្រើន»។
សូមបញ្ជាក់ថា លោក អ៊ុយ រដ្ឋធានី បច្ចុប្បន្នជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុនសម្អាត BuddlePlus (Cambodia) Co., Ltd ក្រុមហ៊ុនបាឌឹលផ្លាស(ខេមបូឌា)ឯក ជាក្រុមហ៊ុនផ្តល់សេវាកម្មខាងផ្នៃកសម្អាតនិងកម្ចាត់សត្វល្អិតទៅកាន់បណ្តាក្រុមហ៊ុន អង្គការ ធានាគារ ផ្សាទំនើប រោងចក្រ សាលារៀន សណ្ធាគារ និងស្ថាប៏ន្តផ្សេងៗទៀត។
ក្រុមហ៊ុនយើងបានចុះបញ្ចីរជាផ្លូវការនៅក្រសួងពាណិជ្ជកម្មនិងពន្ឋដានៅឆ្នាំ២០១៧ បន្ទាប់ពីបានសាកល្បងស្រាវជ្រាវនិងធ្វើការសាកល្បងពីតំរូវការនៅខែធ្នូឆ្នាំ២០១៦។ បច្ចុប្បន្ននេះក្រុមហ៊ុនបាឌឹលផ្លាស(ខេមបូឌា)ឯក មានការគ្រប់ដណ្តប់សេវាកម្មជូនអតិថិជនរហូតដល់២៤ ខេត្តក្រុងនិងមានបុគ្គលិកចំនួន១៤០នាក់ហើយ។
សេវាកម្មរបស់ក្រុមហ៊ុនយើងមានដូចជា សេវាកម្មសំអាតប្រចាំថ្ងៃ សេវាកម្មសំអាតអាគារសាងសងហើយ ឬ អគារទុកយូ សេវាកម្មសំអាតកញ្ចក់ខ្ពស់ៗទាំងខាងក្នុងនិងខាងក្រៅ សេវាកម្មបោកព្រំ សេវាកម្មថែទាំសួន សេវាកម្មកំចាត់សត្វល្អិតទូទៅ និងសេវាកម្មកំចាត់និងការពារសត្វកណ្តៀរ សំរាប់ព័តមានបន្ថែមសូមទាក់ទងមកកាន់ អាសយដ្ធាន ផ្ទះលេខ10BOZ សង្កាត់បឹងទំពុន ខ័ណ្ឌមានជ័យ ក្រុងភ្នំពេញ។
ទូរស័ព្ទលេខ ០២៣២១២៣២៧ ០១៦៧៣៨២៦៤ ០១៧ ៧៤៧ ០៣៧ or Email: [email protected]៕
អត្ថបទ៖ ស្រីរ័ត្ន និង ភារៈ