ហេតុអ្វីបានជា​អ្នកគួរ​ជ្រើសរើស​សេវាកម្ម​គ្រប់គ្រង​ហ្វេសប៊ុកផេករបស់ BizKhmer Media?​



​ការ​ប្រើ​ប្រាស់​សេវាកម្មគ្រប់គ្រង​ហ្វេសប៊ុក​ផេកដើម្បី​ជំរុញ​អាជីវកម្ម គឺ​ពិត​ជា​រឿង​ដែល​សំខាន់ និង​កំពុង​ទួល​បាន​ការ​ពេញនិយមនៅកម្ពុជា ស្រប​ពេល​ដែល​​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​សរុប​កាន់​តែ​មាន​ចំនួន​ច្រើន​ឡើងៗ ពី​មួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ។ បើ​ផ្អែក​ទៅ​តាម​របាយការណ៍របស់ Hootsuite & We Are Social បានឱ្យ​ដឹង​ថា បើ​គិត​មក​ដល់​ពេល​នេះ​ អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​កើន​ឡើង​ដល់ ១២​លាន​នាក់ ក្នុង​នោះ​ចំនួន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​គឺ​មាន​ប្រមាណប្រហែលជាង ៨​លាន​នាក់។ 

ដោយ​ឡែក​ បើ​សង្កេត​មើល​អ្នក​ប្រើ​ប្រាស់​ ក្នុង​​គោលបំណង​អាជីវកម្ម​​ពោល​ គឺ​សម្រាប់​ផ្សព្វផ្សាយ​ផលិតផល សេវាកម្ម ឬ​អង្គភាព​របស់​ខ្លួន​វិញ​ ​ហាក់​មាន​​តែ​ក្រុម​ហ៊ុន​ដែល​មាន​បុគ្គលិក​ផ្នែក​ទីផ្សារ​​ ឬ​ក្រុមហ៊ុន​ដែល​ធំៗ ​បាន​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ​ត្រឹម​ត្រូវ និង​ប្រើ​មុខងារ​ដែល​មានចំ​គោលដៅពិត​ប្រាកដ ត្បិតអី​ក្រុមហ៊ុន​​មានបុគ្គលិក​ជំនាញ​ច្រើន​ រហូត​ដល់​អង្គភាព​ធំ​ៗខ្លះគឺ​បង្កើត​ក្រុម​ការងារ​ផ្នែក​ខាង​ធ្វើ​ទីផ្សារ​យ៉ាង​ច្រើន​នាក់ថែមទៀត​ផង។

​ការ​ដើរតួនាទី​ដ៏​សំខាន់​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​ BizKhmer Media ដែល​មានសមាជិកជា​បណ្ដុំ​យុវ​វ័យ​ក្មេងៗជា​ច្រើន​នាក់ ​សម្រាប់​ជួយ​ដល់​សហគ្រាស​ខ្នាត​តូច​ មធ្យម និង​ក្រុមហ៊ុន​ធំៗ ដែល​​ត្រូវ​ការ​ជំនាញ​ច្បាស់​លាស់​ក្នុង​ការ​បង្កើត​ និង​ផលិត​នូវ​ខ្លឹមសារ​​ (Content) សម្រាប់​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ Facebook នេះ​តែ​ម្ដង​ក្នុង​នោះ​មាន​​​ទាំង​សេវាកម្ម​​ឌីហ្សាញ​ ក្នុង​គោលដៅ​ជំរុញ​ឱ្យ​ហ្វេសប៊ុក​ផេក​​ សម្រាប់​អាជីវកម្ម​ ​កាន់​តែ​ល្បី។ ​

បើគិត​មក​ដល់​ពេល​នេះ​ យើង​បាន​ផ្ដល់​ជូន​សេវាកម្មផ្សព្វផ្សាយ​ប្រមាណ​ជាង ៥០​ក្រុមហ៊ុន​រាប់​ចាប់​តាំង​ពី​ខ្នាត​តូច​ រហូត​ដល់​ក្រុមហ៊ុន​អន្តរជាតិ ខណៈ​នា​ពេល​បច្ចុប្បន្ន​នេះ​ BizKhmer Media កំពុង​ផ្ដល់​សេវាកម្ម​ជូន​អតិថិជន​ជិត ២០​ក្រុមហ៊ុន។ ក្រុម​ការងារ​របស់យើងមាន​ជិត ២០​នាក់ ហើយ​ក្នុង​នោះ​ក៏​មាន​ដៃគូជួយ​គាំទ្រ​ផ្នែក​សេវាកម្ម​នៅ​ឥណ្ឌា ថៃ និង​ហ្វីលីពីនថែមទៀតផង។ ​

ហើយ​គិត​លើ​សេវាកម្ម​របស់​យើង​វិញ យើង​បាន​ធ្វើ​លើ​ ៥ ផ្នែក​ធំៗ គឺ​រៀបចំ​យុទ្ធសាស្ត្រ​ និង​ផែនការ​បង្កើត​ខ្លឹមសារ​ ​(Strategies & Planning) ឌីហ្សាញ​ (Design) ​ថតរូប (Photography) ថតវីដេអូ (Video) ​បង្កើត​ខ្លឹមសារ​ (Content & Copywriting) សេវាកម្ម​ធ្វើ​ទីផ្សារតាមរយៈការ​ផ្ញើសារ (SMS Marketing) Landing Page  អ៊ីម៉ែលម៉ាឃីធីង SEO និង Google Ads ជាដើម។ ​

វិភាគ និង​ប្រើ​ប្រាស់​បច្ចេកវិទ្យាដើម្បី​វាយ​តម្លៃ​ហ្វេសប៊ុកផេក​របស់​អ្នក

សេវាកម្ម​ធ្វើ​គម្រោង​ និងយុទ្ធនាការផ្សព្វផ្សាយ​តាម​រយៈមេឌៀរផ្សេងៗដូច​ជា Display Banner

សេវាកម្ម​ថតរូប និង​ថត​វីដេអូសម្រាប់​ការ​ធ្វើ​ទីផ្សារ​

សេវាកម្ម​ធ្វើ​គម្រោង​ និងយុទ្ធនាការផ្សព្វផ្សាយ​តាមរយៈ​អត្ថបទ​ផ្សព្វផ្សាយ (Copywriting & PR)

កញ្ចប់គ្រប់គ្រង​ផេកទូទៅ

ក្រៅតែពីសេវាកម្មគ្រប់គ្រង​ហ្វេសប៊ុកផេក BizKhmer Media ក៏​មាន​ក្រុម​ការងារ​​ធ្វើ​វែបសាយ និង​អ៊ែប​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យាទំនើប ធានាបាននូវគុណភាព​ខ្ពស់ និង​ឆ្លើយ​តប​ទៅ​នឹង​មុខងារ​ដែល​ចាំបាច់ក្នុង​បរិបទ​ប្រកួត​ប្រជែង​អាជីវកម្ម​របស់​លោកអ្នក។ 

សេវាកម្មធ្វើ​ទីផ្សារ​តាម​រយៈ​ការ​ផ្ញើសារ (SMS) និង​អ៊ីម៉ែលម៉ាឃីធីង (Email Marketing)

ទំនាក់ទំនង​មក​ពួកយើង​ដើម្បី​​ទទួល​បាន​ការ​ប្រឹក្សាយោបល់៖
០១២ ៦៦៦ ១០៤
០១៥ ២២៤ ២៩៩
០១០ ២៤៣ ៣៤៤
០១៧ ៤៩៥ ៩៦០
[email protected]
www.bizkhmermedia.com

X
5s