CIC ​បង្កើត​កម្មវិធី ​B.I.O ផ្ដល់​ឱកាស​ពង្រឹង​សមត្ថភាព​ និង​បង្កើន​ទុន​ដល់ម្ចាស់​​សហគ្រាស​ខ្នាត​តូច និង​មធ្យម​



បច្ចុប្បន្ន​នេះ​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​កំពុង​តែ​ផុស​ផុល​ទៅ​លើ​ការ​រកស៊ី​និង​ការ​ធ្វើ​អាជីវកម្ម​ដោយ​ខ្លួន​ឯង​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​​ចំនួន​សហគ្រស​ធុន​តូច និង​មធ្យម​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់។ ថ្វីត្បិត​តែ​កំណើន​នៃ​ការ​ធ្វើ​សហគ្រាស​ធន់​តូច​និង​មធ្យម​មាន​ការ​កើន​ឡើង​ក៏ពិត​មែន ប៉ុន្តែ​ក៏​មាន​កត្តា​ដែល​ត្រូវ​ប្រឈម​ជា​ច្រើន​ទៀត​ដែល​តម្រូវ​ឲ្យ​សហគ្រិន​ត្រូវ​ដោះ​ស្រាយ​ដូច​ជា ការ​ខ្វះ​ខាត​ទុន​បង្វិល បញ្ហា​គ្រប់​គ្រង​ធន​ធាន​មនុស្ស ខ្វះ​បទពិសោធន៍​ក្នុង​ការ​គ្រប់​គ្រង​ប្រតិបត្តិ​អាជីវកម្ម កង្វះ​ខាត​ក្នុង​ការ​ទទួល​បាន​ព័ត៍មាន​ទីផ្សារ​ និង​ខ្វះ​នូវ​ផែន​ការ​ក៏​ដូចជា​យុទ្ធ​សាស្រ្ត​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ជា​ដើម។ ដោយ​មើល​ឃើញ​ពី​បញ្ហា​ប្រឈម​ទាំង​អស់​នេះ​ហើយ​ ទើប​ជម្រុញ​ឲ្យ​សមាគមន​អ្នក​វិនិយោគ​កម្ពុជា(Cambodia Investor Club-CiC) បង្កើត​កម្មវិធី​ B.I.O ដើម្បី​ផ្ដល់​ឱកាស​ដល់​អាជីវកម្ម​ធន​តូច​និង​មធ្យម​ទាំង​ឡាយ​ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​ចាប់​ផ្ដើម​អាជីវកម្ម ឬ​ក៏​កំពុង​ដំណើរ​ការ​អាជីវកម្ម​ទទួល​បាន​នូវ​ការ​ចូល​រួម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​ ការ​ប្រឹក្សា​យោបល់​ពី​អ្នក​​ជំនាញ​និង​សហគ្រិន​ជោគ​ជ័យ​ដែល​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​ចូល​រួម​នឹង​ទទួល​បាន​ការ​ពិនិត្យ​វិនិច្ឆ័យ​កម្រិត​បឋម​លើ​ដំណើរ​ការ​អាជីវកម្ម​របស់​ពួកគេ​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ឯក​ទេស​មក​ពី​សមាគមន​អ្នក​វិនិយោគ​កម្ពុជា​ផង​ដែរ។ អត្ថប្រយោជន៍​ដែល​អ្នក​ចូល​រួម​ទទួល​បាន​រួម​ក្នុង​កម្មវិធី B.I.O រួម​មាន​៖ ចំពោះ​អាជីវកម្ម​ណា​ដែល​មាន​សក្កដានុពល​នឹង​មាន​ឱកាស​ទទួល​បាន​ទុន​វិនិយោគ​រហូត​ដល់​ ៥០០.០០០ដុល្លា ពីសមាគមន​អ្នក​វិនិយោគ​កម្ពុជា​និង​ឱកាស​វិនិយោគ​ដទៃ​ទៀត​ មិន​តែ​ប៉ុណ្ណោះ​អ្នក​ចូល​រួម​នឹង​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​សមត្ថ​ភាព​ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម​រយៈពេល​រហូត​ដល់​ ០៦​ខែ (ដែល​ត្រូវ​បាន​បែង​ចែក​ជា​៩វគ្គ ត្រូវ​នឹង​ ៧២​ម៉ោង) ដែល​នឹង​ចាប់​ផ្ដើម​នៅ​ខែ​សីហា​ខាង​មុខ​នេះ​ និង​មាន​អត្ថ​ប្រយោជន៍​បន្ថែម​ដទៃទៀត​ដូច​ជា​ ការ​ពង្រីក​បណ្ដាញ​ទំនាក់​ទំនង និង​ការ​បង្កើន​ចំណេះ​ដឹង​ផ្នែក​ព័ត៍មាន​ទី​ផ្សារ។ នៅ​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​ក្នុង​កម្មវិធី B.I.O គឺ​ផ្ដោត​ទៅ​លើ​ ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​និង​លំហូរ​សាច់​ប្រាក់​, ការ​រៀប​ចំ​ផែនការ​យុទ្ធ​សាស្រ្ត និង​ការ​ធ្វើ​ទីផ្សារ, ការ​អភិវឌ្ឍធនធាន​មនុស្ស និង​ភាព​ជា​អ្នក​ដឹក​នាំ​, ការ​អនុវត្ត​ផ្នែក​ច្បាប់ និង​ពន្ធ​អាករ​ផ្សេងៗ​និង​វគ្គ​ផ្សេងៗ​ជាច្រើន​ទៀត។ ​បើ​តាម​ការ​អះអាង​ពី​ក្រុម​ការងារ​នៃកម្មវិធី B.I.O ដែល​ថ្លែង​ប្រាប់​ BizKhmer ព្រឹក​នេះ​ បាន​ឱ្យ​ដឹង​ថា​ មក​ទល់​នឹង​ពេល​នេះ​ មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ប្រមាណ​ជា​ជាង ៣០​នាក់ហើយ ដូច្នេះ​សម្រាប់​លោក​អ្នក​ដែល​ជា​ម្ចាស់​អាជីវកម្ម​ធនតូច​និង​មធ្យម​ ដែល​មាន​បំណង​ក្នុង​ការ​ចូល​រួម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ គួរ​ប្រញាប់​រួសរាន់​ឡើង​ព្រោះ​កម្មវិធី​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ខាង​មុខ​នេះ​ហើយ។ បើ​អ្នក​គិត​ថា​ អាជីវកម្ម​របស់​អ្នក​ត្រូវ​ការ​ទុន​បន្ថែម​ក្នុង​ការ​ពង្រីក​ឱ្យ​​កាន់​តែ​ធំ​ជាង​មុន ក៏​ដូច​ជា​ចំណេះ​ដឹង​បន្ថែម​ដើម្បី​ពង្រឹង​ និង​ពង្រីក​អជីវកម្ម​ កម្មវិធី B.I.O ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​លោក​អ្នក។ សម្រាប់​ព័ត៍មាន​បន្ថែម ​និង​ពាក្យ​ស្នើសុំ​ចូលរួម​កម្មវិធី សូមអញ្ជើញ​ទូរសព្ទ​ទៅ​កាន់​លេខ​ ០៧៨ ៩៨០ ០៥៩ ឬ​លោក​អ្នក​អាច​ទាញ​យក​ពាក្យ​ស្នើសុំ​ពី​គេហទំព័រ https://www.tiny.ccc/bio_app_em
X
5s