កម្រងសម្ដីចំនួន៥ឃ្លាសម្រាប់បំភ្លឺការគិតរបស់អ្នក​



១) «ជន​ល្ងង់ខ្លៅ​ស្វែងរក​សេចក្ដី​សុខ​ពី​ចម្ងាយ ឯ​ជន​ជា​បណ្ឌិត​ដាំដុះ​វា​នៅ​ក្រោម​បាត​ជើង​របស់​ពួកគេ»។ James Oppenheim

២) «ពួក​យើង​មិន​បាន​ទទួលខុសត្រូវ​ទៅលើ​អ្វី​ដែល​ភ្នែក​យើង​មើល​ឃើញ​នោះ​ទេ។ តែ​យើង​ទទួលខុសត្រូវ​ទៅលើ​ថា​តើ​យើង​មើល​ឃើញ​យ៉ាង​ដូចម្ដេច​ចំពោះ​អ្វី​ដែល​យើង​មើល​ឃើញ»។ Gabrielle Bernstein

៣) «អ្នក​មិន​ចាំបាច់​គ្រប់គ្រង​ទៅលើ​ការ​គិត​របស់​អ្នក​នោះ​ទេ។ អ្នក​គ្រាន់តែ​ឈប់​ឲ្យ​ការ​គិត​ទាំងនោះ​គ្រប់គ្រង​លើ​អ្នក​បាន​ហើយ»។ Dan Millman

៤) «ជន​ដែល​មិន​មាន​សន្តិភាព​ជាមួយ​នឹង​ខ្លួនឯង នឹង​ឋិត​នៅ​ក្នុង​សង្គ្រាម​ជាមួយ​ពិភពលោក​ទាំងមូល»។

៥) «តើ​ខ្ញុំ​ជា​នរណា​ដែល​ទៅ​វាយតម្លៃ​អ្នកដទៃ នៅ​ពេល​ខ្ញុំ​ខ្លួនឯង​ដើរ​មិន​បាន​ល្អឥតខ្ចោះ​ផង»?

ដោយ៖ ស្រីពៅ

X
5s