គតិទាំង៨ឃ្លាដែលពោរពេញដោយអត្ថន័យសម្រាប់សិក្សានៅក្នុងជីវិត
១) «នៅពេលដែលទ្វារមួយបានបិទ ទ្វារមួយទៀតបានបើក។ ប៉ុន្តែពួកយើងតែងសម្លឹងមើលជាយូរនិងយ៉ាងសោកស្ដាយទៅលើទ្វារដែលបានបិទ ដែលធ្វើឲ្យយើងមិនបានឃើញទ្វារមួយដែលបានបើកចំហសម្រាប់យើង»។ Alexander Graham Bell
២) «អាជ្ញាធរ អំណាច និងទ្រព្យសម្បត្តិមិនបានផ្លាស់ប្ដូរបុគ្គលម្នាក់នោះទេ ពួកវាគ្រាន់តែលាតត្រដាងជនម្នាក់នោះតែប៉ុណ្ណោះ»។ Ali ibn Abi Talib
៣) «ជនល្ងីល្ងើគិតថាខ្លួនឯងជាបណ្ឌិត ឯជនដែលជាបណ្ឌិតដឹងខ្លួនឯងថាជាជនល្ងីល្ងើ»។ William Shakespeare
៤) «អ្នកនឹងមិនជាន់ជើងអ្នកដទៃនោះទេ បើសិនជាអ្នកស្រមៃថាខ្លួនឯងនៅក្នុងស្បែកជើងរបស់គេ»។ Rick Warren
៥) «ជនល្ងីល្ងើបញ្ជោរខ្លួនឯង ជនជាបណ្ឌិតបញ្ជោរជនល្ងីល្ងើ»។ Edward Bulwer-Lytton
៦) «បើអ្នកមានសតិដឹងពីភាពដាក់ខ្លួនរបស់អ្នក នោះអ្នកកំពុងតែអួតក្អេងក្អាងហើយ»។ IbnAta Allah
៧) «បើយើងយកអ្វីមួយថាជាការពិត ពួកយើងប្រហែលតោងស្អិតជាប់ជាមួយនឹងវាយ៉ាងខ្លាំងរហូតដល់ពេលការពិតមកដល់ហើយគោះទ្វាររបស់យើង ក៏យើងមិនអនុញ្ញាតឲ្យវាចូលមកដែរ»។ Thich Nhat Hanh
៨) «ពុំមានដើមឈើណាមួយដែលអាចលូតទៅដល់ឋានសួគ៌បានឡើយ ទាល់តែឫសរបស់វាចាក់ចូលជ្រៅទៅដល់ឋាននរក»។ Carl Jung
ដោយ៖ ស្រីពៅ