កម្រងគំនិតសំខាន់ៗរបស់លោក Thomas Jefferson ប្រធានាធិបតីទី៣របស់អាមេរិក ដែលគួរយល់ដឹង
១) «កុំចាំដល់ថ្ងៃស្អែក ប្រសិនបើអ្នកអាចធ្វើវាបាននៅថ្ងៃនេះ»។
២) «កុំទាន់ចាយលុយផ្ដេសផ្ដាស នៅពេលអ្នកមិនទាន់ចេះរក»។
៣) «នៅពេលខឹងនរណាម្នាក់ សូមរាប់ឲ្យគ្រប់ដប់សិនចាំនិយាយ ប៉ុន្តែបើអ្នកខឹងខ្លាំងពេក គួររាប់ឲ្យគ្រប់មួយរយសិន»។
៤) «អ្នកចង់ដឹងថា ខ្លួនជានរណាឬ? មិនចាំបាច់សួរទេ តែត្រូវចេញសកម្មភាពតែម្ដង។ សកម្មភាពរបស់អ្នក នឹងបញ្ជាក់ច្បាស់ថា ខ្លួនអ្នកជានរណា»។
៥) «កុំរំខានអ្នកដទៃ ចំពោះរឿងណាដែលអ្នកអាចធ្វើបានដោយខ្លួនឯង»៕