Microsoft ​​បរិច្ចាគ ១ពាន់​លាន​ដុល្លារ​ធ្វើ​ជា​ធនធាន​សម្រាប់​វិស័យ Cloud Computing ​ដោយ​មិន​រក​ចំណូល និង​អាច​ប្រើប្រាស់​បាន​ជា​សកល​



នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft ​លោក Satya Nadella ​បាន​ប្រកាស​ថា ក្រុមហ៊ុន​របស់​លោក នឹង​បរិច្ចាគ​ប្រាក់​ធ្វើ​ជា​ធនធាន​សម្រាប់​វិស័យ Cloud Computing ​ក្នុង​ទំហំ ១ពាន់​លាន​ដុល្លារ​អាមេរិក ផ្ដល់​ជូន​ទៅ​បណ្ដា​អង្គការ​មិនមែន​រដ្ឋាភិបាល សម្រាប់​គោលដៅ​រយៈពេល ៣ឆ្នាំ​ខាង​មុខ។ គោលដៅ​របស់​ក្រុមហ៊ុន​សូហ្វ៊ែរ​យក្ស​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​នាំ​យក​នូវ​ផលប្រយោជន៍​នៃ​បច្ចេកវិទ្យា​នេះ ដល់​អ្នក​ដែល​មិន​អាច​មាន​លទ្ធភាព​ទិញ​ប្រើ។ ទំហំ​ទឹកប្រាក់​បរិច្ចាគ​នេះ ​បន្ទាប់ពី​ក្រុមហ៊ុន​បាន​គណនា​តាម​តម្លៃ​ទីផ្សារ ហើយ​នឹង​ត្រូវ​បង្កើត​ឡើង​នូវ Microsoft Philanthropies ​ហើយ​នឹង​ផ្ដល់​ជូន​សេវាកម្ម Cloud ​ដោយ​ឥត​គិត​ថ្លៃ ឬ​បញ្ចុះ​តម្លៃ​ដូច​ជា Azure, Office 365, PowerBI និង CRM Online ​ទៅ​ជុំវិញ​ពិភពលោក​នៅ​ចុង​ ឆ្នាំ​២០១៧។ លោក Nadella ​បាន​លើកឡើង​ថា៖ «Microsoft ​នឹង​មាន​បេសកកម្ម ដើម្បី​ជំរុញ​អង្គការ​នៅ​ជុំវិញ​ពិភពលោក ជាមួយ​ការ​ផ្ដល់​ជំនួយ​សេវាកម្ម Cloud Computing ដែល​ជា​បច្ចេកវិទ្យា​ផ្លាស់ប្ដូរ​ដ៏​ធំ​បំផុត​នៃ​ជំនាន់​របស់​យើង»។ បច្ចុប្បន្ន ​មាន​អង្គការ​ជាង ៧ម៉ឺន​អង្គការ នឹង​ធ្វើការ​ភ្ជាប់​ទៅ​កាន់​បច្ចេកវិទ្យា ដែល​នឹង​ជួយ​ដល់​ពួកគេ​ក្នុង​ការ​ដោះស្រាយ ដែល​នឹង​ជួយ​ពួក​គេ ដោះស្រាយ​បញ្ហា​ប្រឈម​របស់​យើង​ដែល​អស្ចារ្យ​បំផុត និង​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​ក្នុង​ស្ថានភាព​មនុស្ស និង​ជំរុញ​ភាព​ស្មើ​គ្នា៕
X
5s