សម្រង់សម្ដី ៥ឃ្លាសម្រាប់​ជាការគិតពិចារណាក្នុងជីវិត​



១) «ស្រឡាញ់​នូវ​ទុក្ខ​វេទនា​របស់​អ្នក។ កុំ​បដិសេធ​វា កុំ​រត់​គេច​ចេញ​ពី​វា។ វា​គឺជា​ការ​ស្អប់ខ្ពើម​របស់​អ្នក​ចំពោះ​វា​តែ​ប៉ុណ្ណោះ​ដែល​ឈឺចាប់ ក្រៅ​ពី​នោះ​គ្មាន​អ្វី​ទាំងអស់»។ Hermann Hesse

២) «ជីវិត​តែងតែ​ផ្ដល់​ឲ្យ​យើង​នូវ​គ្រូ​ដែល​យើង​ត្រូវការ​រៀងរាល់​ខណៈ​ទាំងអស់។ នេះ​រាប់​ទាំង​គ្រប់​សត្វ​មូស​ទាំងអស់ គ្រប់​អកុសល​ទាំងអស់ គ្រប់​ភ្លើង​ពណ៌​ក្រហម​ទាំងអស់ គ្រប់​ការ​កក​ស្ទះ​ចរាចរណ៍​ទាំងអស់ គ្រប់​បុគ្គលិក​ដែល​មិន​គួរ​ជាទី​គាប់ចិត្ត​ទាំងអស់ គ្រប់​ជំងឺ​តម្កាត់​ទាំងអស់ គ្រប់​ការ​បាត់បង់​ទាំងអស់ គ្រប់​ខណៈ​នៃ​ភាព​រីករាយ​ឬ​ការ​ធ្លាក់​ទឹកចិត្ត​ទាំងអស់ គ្រប់​ការ​ញៀន​ទាំងអស់ គ្រប់​បំណែក​នៃ​សំរាម​ទាំងអស់ គ្រប់​ដង្ហើម​ទាំងអស់។ គ្រប់​ខណៈ​ទាំងអស់​គឺជា​គ្រូ»។ Joko Beck

៣) «នៅ​ក្នុង​កណ្ដាល​នៃ​ចលនា​និង​ភាព​ចលាចល ចូរ​រក្សា​ភាព​ស្ងប់ស្ងៀម​នៅ​ក្នុង​ខ្លួន​អ្នក»។ Deepak Chopra

៤) «ពិភពលោក​មិនមែន​ជា​បញ្ហា​នោះ​ទេ បញ្ហា​គឺជា​ការ​មិន​មាន​សតិ​ដឹង​របស់​អ្នក»។ Osho

៥) «ជីវិត​ពុំ​មែន​ជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​នោះ​ទេ។ ផ្ទុយទៅវិញ​វា​គឺជា​បទពិសោធន៍​ដែល​ត្រូវ​មាន»។ Alan Watt

ដោយ៖ ស្រីពៅ

X
5s