ហេតុផលសំខាន់ៗ ដែលអ្នកត្រូវហ៊ានគិតធំ ស្រមៃធំក្នុងជីវិត!
ពិតណាស់មនុស្សគ្រប់រូបតែងតែមានក្តីស្រមៃ ប៉ុន្តែពួកគេនិយាយថាគ្រាន់តែស្រមៃតូចតាចធម្មតាទៅបានហើយ ពួកគេមិនហ៊ានស្រមៃឲ្យធំនោះទេព្រោះ គិតថាកាលណាស្រមៃធំពេក នឹងនាំឲ្យគេមិនអាចសម្រេចវាបានទៅវិញ។ បើអ្នកក៏ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលកំពុងតែមានការគិតបែបនេះដែរនោះ អត្ថបទនេះនឹងអ្នកផ្លាស់ប្តូរការគិតរបស់អ្នក ឲ្យហ៊ានសាលល្បង និង ស្រមៃឲ្យធំទៅតាមការចង់បានរបស់អ្នក៖
១) ការតាំងចិត្តនឹងនាំមកនូវការកែប្រែ៖ ប្រសិនបើអ្នកមានការស្រមៃឲ្យកាន់តែធំ នោះមានន័យថាអ្នកកំពុងតែមានគោលដៅមួយ ដែលកំពុងចង្អុលបង្ហាញផ្លូវដែលអ្នកត្រូវដើរ ហើយរាល់ក្តីស្រមៃរបស់អ្នកសុទ្ធតែ កើតចេញពីសេចក្តីស្រឡាញ់ នោះសេចក្តីតាំងចិត្តនឹងកើតមកដោយភ្ជាប់ជាមួយសេចក្តីតាំងចិត្តនោះប្រាកដណាស់ទោះជាអ្នកមិនទទួលបានវាមួយរយភាគរយពេញ ក៏អ្នកនិងទទួលបានវាពី៧០ទៅ៩០ភាគរយដែរ។
២)ជីវិតរបស់អ្នក នឹង ផ្លាស់ប្តូរទៅរកគោលដៅមួយដ៏ត្រឹមត្រូវ៖ អ្នកចេះគ្រប់គ្រង់ក្តីស្រមៃរបស់អ្នក ឲ្យឆ្ពោះទៅរកគោលដៅមួយដែលអ្នកគ្រោងទុក ហើយអ្នកក៏ទទួលបានការងារមួយដែលជាការងារធ្វើឲ្យអ្នករីករាយនឹងធ្វើវា។ ដូច្នេះហើយ អ្នកគួរតែមានក្តីស្រមៃឱ្យធំព្រោះអ្នកនឹងសម្រេចវាបានយ៉ាងល្អ។
៣)នៅពេលអ្នកទទួលភាពបរាជ័យ អ្នកអាចកែប្រែវាបានឡើងវិញយ៉ាងរហ័ស៖ ការបរាជ័យ គឺជារឿងពិតរបស់មនុស្សគ្រប់រូបតែងតែជួបភាពបរាជ័យដោយជៀសមិនបាន។ ប៉ុន្តែកាលណាយើងមានក្តីស្រមៃធំវាក៏មិនមែនជាបញ្ហាមួយដែលអ្នកមានភាពលំបាកដែលនោះទេ តែវាគឺជាបទពិសោធន៍មួយសម្រាប់ជីវិតរបស់អ្នកទៅវិញនោះទេ ហើយបន្ទាប់ពីភាពបរាជ័យ អ្នកនឹងស្វែងរកចំណុចដែលនាំឲ្យអ្នកទទួលបរាជ័យនោះអ្នកប្រាកដជាមិនបោះបង់វាចោលនោះទេព្រោះអ្នកបានរកឃើញផ្លូវដែលនាំឲ្យអ្នកទៅរកភាពជោគជ័យតាមក្តីស្រមៃរបស់អ្នកផងដែរ។ ហេតុនេះពួកគេមិនងាយបោះបង់វាដោយងាយនោះទេ។
៤)គ្មានទេពាក្យថាមិនអាចទៅរួច៖ អ្នកដែលមានក្តីស្រមៃធំ អ្នកនឹងជួបប្រទះនឹងពាក្យសម្ដីមួយចំនួន ដែលអ្នកដទៃនិយាយទៅកាន់អ្នកនោះគឺពាក្យថា «ឈប់ស្រមៃទៀតទៅវាមិនអាចទៅរួចនោះទេ»។ ផ្ទុយទៅវិញអ្នកនឹងចាប់ផ្តើមរើបម្រាស់ខ្លួនឲ្យចេញផុតពីពាក្យអស់ទាំងនោះក៏ដូចជា រួមជាមួយការចាប់ផ្តើមធ្វើឲ្យវាចេញជាលទ្ធផលមិនខាន។
៥) អ្នកនិងក្លាយជាមនុស្សម្នាក់ដែលរៀបចំពេលវេលាយ៉ាងមានប្រសិទ្ធភាព៖ វាគឺពិតជាមានមានភាពលំបាកបន្តិចក្នុងការបែងចែកពេលវេលារបស់អ្នកដើម្បីចាប់ផ្តើមរៀបចំពេលវេលាចេញពីក្តីស្រមៃមកអនុវត្តដើម្បីឲ្យវាមកជាការពិត។ប៉ុន្តែវានិងនាំអ្នកឲ្យមានការចេះបែងចែកពេលវេលាបានយ៉ាងល្អ៕
ដោយ៖ អ៊ុន ស្រីនាង