មូលហេតុ ៤ យ៉ាងនេះហើយ ដែលធ្វើឲ្យអ្នកមិនអាចសម្រេចក្តីប្រាថ្នារបស់ខ្លួនបាន
តើអ្នកមានធ្លាប់គិតទេថា មូលហេតុអ្វីបានជាអ្នកមិនដែលទទួលបានអ្វីដែលចង់បាន?ពិតណាស់វាមិនមែនជារឿងដែលធ្វើឲ្យអ្នកសុខកាយសប្បាយចិត្តនោះទេនៅពេលដែលអ្នកមិនទទួលបានអ្វីដែលអ្នកចង់បាន។
ខាងក្រោមនេះនឹងបង្ហាញអំពីមូលហេតុទាំង៤ដែលនាំឲ្យអ្នកមិនអាចទទួលបានអ្វីដែលអ្នកចងបាន៖
១) អ្នកតែងតែប្រើពាក្យថា អ្នកមិនអាចធ្វើបាន
ខណៈពេលដែលអ្នកបាននិយាយពាក្យថាអ្នកមិនអាចធ្វើបានពេលនោះហើយដែលធ្វើឲ្យមានការបង្អាក់សមត្ថភាពដែលអ្នកមាន។ ដូចនេះត្រូវប្តូរពីពាក្យថាខ្ញុំមិនអាចធ្វើបានទេទៅជា «ខ្ញុំនឹងសាកល្បងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំតាមដែលខ្ញុំអាចធ្វើទៅបាន»។ កុំទាន់និយាយពាក្យថាអ្នកមិនអាចធ្វើបាន ប្រសិនបើអ្នកមិនទាន់បានសាកល្បងធ្វើវា។
២) អ្នកគ្រាន់តែនិយាយហើយមិនបានបញ្ចេញសកម្មភាពអ្វីទាំងអស់
អ្នកត្រូវហ៊ាននិយាយរឿងមួយចំនួនដែលអ្នកគិតថាវាត្រឹមត្រូវហើយអ្នកចង់បានវា បន្ទាប់មកទៅប្រាប់មនុស្សម្នាក់ដែលអ្នកទុកចិត្តនេះគឺជារឿងមួយដែលល្អហើយជួយជំរុញអ្នកឲ្យមាន ការខិតខំប្រឹងប្រែង។ជាពិសេសអ្នកនឹងមានភាពខ្មាសអៀន នូវអ្វីដែលអ្នកបាននិយាយប្រសិនបើអ្នកបញ្ឈប់វា ហេតុនេះហើយវាធ្វើឲ្យអ្នកមានភាពតស៊ូដើម្បីទទួលបានលទ្ធផល ក៏ដូចជាទទួលបានរឿងដែលអ្នកចង់បាននោះផងដែរ។
៣)អ្នកបារម្ភច្រើនពីអ្វីដែលអ្នកដទៃគិត
ប្រសិនបើអ្នកសម្រេចចិត្តក្នុងការធ្វើរឿងអ្វីមួយ អ្នកត្រូវបំពេញក្ដីស្រមៃរបស់អ្នកឲ្យបាន។ អ្នកត្រូវចាំថាមនុស្សម្នាក់ៗមានក្តីស្រមៃ សេចក្តីប៉ងប្រាថ្នាខុសៗពីគ្នាហេតុនេះហើយប្រសិនបើអ្នកផ្ដោតទៅលើពាក្យសម្ដីអ្នកដទៃពេកនោះ វានឹងនាំឲ្យអ្នកមានភាពរុញរាក្នុងការបំពេញកិច្ចការរបស់អ្នកហើយអ្នកត្រូវដឹងថាយើងជាអ្នកជ្រើសរើស ហើយអ្នកក៏ជាអ្នកដើរនៅលើផ្លូវដែលអ្នកជ្រើសរើស។ដូច្នេះហើយ កុំយកចិត្តទុកដាក់និងសម្ដីអ្នកដែលគ្រាន់តែនិយាយដែលគេមិនដឹងអ្វីដែលជាគោលបំណងរបស់អ្នកខ្លាំងពេក។
៤) អ្នកស្អប់អ្នកមាន អ្នកជោគជ័យ និងអ្នកដែលមានសុភមង្គល
តាមពិតវាគឺជាការច្រណែននោះទេដែលភាពច្រណែនគឺជារឿងមួយដែលបង្កឲ្យអ្នកខាត់បង់ពេលវេលានិងធ្វើឲ្យចិត្តរបស់អ្នកមិនស្ញាប់តែប៉ុណ្ណោះព្រោះថាអ្នកមិនអាចធ្វើបានដូចគេ។ហើយក៏ធ្វើឲ្យអ្នកមានអារម្មណ៍ស្អប់ ប៉ុន្តែប្រសិនបើអ្នកស្អប់ប្រភេទមនុស្សបែបនេះវាហាក់បីដូចជាធ្វើឲ្យជីវិតរបស់អ្នកឃ្លាតឆ្ងាយពីរឿងដែលជីវិតមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន។យ៉ាងនេះហើយ មុននឹងស្អប់នរណាម្នាក់អ្នកគួរតែសិក្សាអំពីពួកគេ ព្រោះថាគេអាចនឹងជួយឲ្យអ្នកទទួលបានអ្វីដែលអ្នកចង់បាន ប្រសិនបើអ្នករៀនសង្កេតមើលអ្វីដែលពួកគេធ្វើ ដែលជាហេតុនាំឲ្យគេទទួលបាននូវភាពជោគជ័យនូវអ្វីដែលគេចង់បាន៕
ដោយ៖ អ៊ុន ស្រីនាង